កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបមេខ្យល់ដែលបានធ្វើសកម្មភាពនាំនារីខ្មែរ ៣០នាក់ យកទៅលក់អោយបុរសជនជាតិចិន នៅប្រទេសចិនធ្វើជាប្រពន្ធ
ភ្នំពេញ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ បានចុះបង្ក្រាបមេខ្យល់ដែលបានធ្វើសកម្មភាពនាំនារីខ្មែរ ៣០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៨ យកទៅលក់អោយបុរសជនជាតិចិន នៅប្រទេសចិនធ្វើជាប្រពន្ធ ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។