ចេះតែមានម៉ង!! លោក ផៃ ស៊ីផាន រិះគន់ថា ស្លាកសញ្ញាដាក់ថា មានបន្ទប់ទឹកស្អាត នៅតាមការាសសាំង គឺអវិជ្ជមានសម្រាប់កម្ពុជា
ជាធម្មតាការធ្វើដំណើរតាមផ្លូវ អ្នកណាក៏ដូចជាអ្នកណាដែរ តែងតែរំពៃរកមើលបន្ទប់ទឹកជានិច្ច ដោយមិនអាចមានអ្នកណាអាចទ្រាំបាននោះទេ ជាពិសេសគឺរឿងបត់ដៃបត់ជើងហ្នឹងតែម្តង។ ដូចនេះហើយដើម្បីបង្កការងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការចូលបន្ទប់ទឹក មានហ្គារាស់ប្រេងឥន្ទនៈ ជាច្រើននៅកម្ពុជាបានរៀបចំជាបន្ទប់ទឹក ហើយខ្លះទៀតបានដាក់ស្លាកផ្សាយដាក់ថា មានបន្ទប់ទឹកស្អាត សម្រាប់ប្រើប្រាស់ ដើម្បីទាក់ភ្ញៀវមកចាក់សាំងនោះ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។