ភ្នំពេញ៖ ថ្មីនៅលើបណ្ដាញសង្គមតារាចម្រៀងរ៉េបមាឌល្អិតនិងជាកវីនិពន្ធឆ្នើម លោក ចាន់ សំណាង ហៅ ឌីជេ ក្ដិប បានរៀបរាប់ទាំងក្ដុកក្ដួល ខណៈដែលភរិយារបស់ខ្លួនត្រូវបង្ខំចិត្តចាកចេញឆ្ងាយរកលុយដើម្បីគ្រួសារជំនួសប្ដី លោកបានពោលពាក្យមួយម៉ាត់ថា "មិនចង់យំតែទឹកភ្នែហូរ ពេលសួរកូនថា ម៉ាក់ៗទៅណាកូន? "។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានលោកឡើងថា "#មិនចង់យំតែទឹកភ្នែកហូរ ពេលសួរកូនថាៈ "#ម៉ាក់ៗទៅណាកូន? កូនឦសានប្រឹងងាកមើលឆ្វេងស្ដាំរកមើលអូនដូចរាល់ដង(#តែមិនឃើញ) ។ គាត់ក៏ធ្វើមុខស្រពោនចង់យំដូចឆ្ងល់ក្នុងចិត្តថា (#បាត់ម៉ាក់ៗទៅណាអត់ឃើញចឹង) ៕ អូនដឹងទេថាពេលនេះ #បងចេះយំតូចចិត្តអាណិតកូនប្រពន្ធហើយ ។ បងសុំទោស!ដែលធ្វើអោយអូនសុខចិត្តឃ្លាតឆ្ងាយកូននិងគ្រួសារដើម្បីទៅធ្វើការរកលុយផ្គត់ផ្គង់គ្រួសារជំនួសប្ដីបែបនេះ ។??????❤️ មកផ្ទះយើងវិញមកអូន(#អាណិតកូន) បងអត់ចង់យំច្រើនជាងនេះទេប្រពន្ធ ។ បងខ្មាស់កូនណាស់ ដែលបានត្រឹមតែស្រក់ទឹកភ្នែកពេលឃើញកូនងាកឆ្វេងងាកស្ដាំរកអូនអោយពរបញ្ចុកបបរឬពេលបងសួរគាត់ ៕ ប្ដីសុំទោស!ដែលមិនមានលទ្ធភាពមើលថែអូននិងកូននៅក្នុងពេលនេះ ។ តែបងជឿថាក្រោយពេលគ្មានបងអ្វីៗនឹងល្អប្រសើរឡើងជាងនេះណាអូន ។ #ហើយបើអាចមិនបាច់ធ្វើការទេអូន ឈប់ទៅ!មកកំដរបងនៅពេលវេលាចុងក្រោយវិញល្អជាង #ព្រោះបងមានអារម្មណ៍ថាខ្លួនបងចេះរងារហើយ ។ #ឯដៃឆ្វេងក៏ស្ពឹកៗចុកៗពេលអត់មានប្រពន្ធគេងកើយ ហើយពេលចង់ទៅអង្គុយមើលថ្ងៃលិច ក៏ពិបាកដែរ(#ព្រោះបាត់អ្នករុញ)៕"
ប្រភព៖ ចាន់ សំណាង