សមត្ថកិច្ចធ្វើការឃាត់ រថយន្តពីរគ្រឿង ពាក់ស្លាកលេខ(ខ.ភ.ម) បើកបរដោយជនជាតិចិន
នៅរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៨នេះសមត្ថកិចក្ចកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ បានធ្វើការត្រួតពិនិត្យយានយន្តនៅក្នុភូមិសាស្ត្ររបស់ខ្លួន លទ្ធផលរកឃើញចំនួន ០២គ្រឿង ដែលមិនមានឯកសារគ្រប់គ្រាន់ ៖ ១-រថយន្តម៉ាក ALPHAT ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2.8308 (អ្នកបើកបរ ជនជាតិចិន) ២-រថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2.9588 (អ្នកបើកបរ ជនជាតិចិន) ក្រោយពីការឃាត់បានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ អនុវត្តតាមនីតិវិធី ៕
ប្រភព៖ ហេងលី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។