លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការប៉ូលីសខេត្តព្រះសីហនុ ចាប់ផ្ដើមរឹតបន្តឹងលើច្បាប់ចរាចរណ៍ ផ្លូវគោកខ្លាំងឡើងហើយ
-

ខេត្ត​ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការប៉ូលីសខេត្តព្រះសីហនុអោយដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ប៉ូលីសចរាចរណ៍ បានចុះត្រួតពិនិត្យ កាតអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានផ្លាកលេខ ចំនួន០៤គោលដៅ ក្នុងក្រុងព្រះសីហនុ ។

លទ្ធផលត្រួតពិនិត្យសរុបបានចំនួន១៨០គ្រឿង​ រថយន្តចំនួន០៨គ្រឿង ​មានដូចខាងក្រោម​ ៖ ១.អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពបានចំនួន១៦០គ្រឿង ពិន័យទាំងអស់ ។ ២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១២គ្រឿង ពិន័យទាំងអស់ ។ ៣.រថយន្តមិនពាក់ខ្សែរក្រវ៉ាត់ ចំនួន០២គ្រឿង ពិន័យទាំងអស់ ។ ៤.រថយន្តធុនធំល្មើសចូលក្រុងនៅពេលថ្ងៃចំនួន០១គ្រឿង (ពិន័យ) ។ ៥.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន០៥គ្រឿង មិនទាន់ពិន័យ រក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕
ប្រភពៈ Huy Bunleng