បន្ទាយមានជ័យ ៖ ព្រះគ្រូចៅអធិការវត្តនិងអនុគណៈក្រុង ស្រិល វណ្ណា ហៅអៀម វណ្ណា បានផ្សឹកបោកស្បង់ចីវរនិងចាប់ខ្លួនពីបទរំលោភ និងគំរាមនៅរសៀលម៉ោង១និង១០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នៅវត្តសុម៉ាធិផលស្ថិតភូមិបី សង្កាតព្រះពន្លា ក្រុងសិរីសោភ័ណ ។ ក្រោយមានរឿងរ៉ាវចៅអធិការវត្តភ្នំបាក់លើ និងជាអនុគណៈក្រុងសិរីសោភ័ណឈ្មោះស្រិល វណ្ណា ហៅអៀម វណ្ណា ជាព្រះសង្ឃដែលត្រូវបានបណ្តាញសង្គមហ្វេសប៊ុក បញ្ហារូបភាពមានប្រឡែងស្រីនៅជាមួយស្រីក្មេងនិងលិទនិងបៀមពោតស្ងោរធ្វើមេខ្លាឃ្លោកដែលប៉ះពាល់ដល់សាសនាដែលជាសាសនារដ្ឋដែលត្រូវរិៈគន់ពីសំណាក់មហាជន។













