បន្ទាយមានជ័យ ៖ ព្រះគ្រូចៅអធិការវត្តនិងអនុគណៈក្រុង ស្រិល វណ្ណា ហៅអៀម វណ្ណា បានផ្សឹកបោកស្បង់ចីវរនិងចាប់ខ្លួនពីបទរំលោភ និងគំរាមនៅរសៀលម៉ោង១និង១០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នៅវត្តសុម៉ាធិផលស្ថិតភូមិបី សង្កាតព្រះពន្លា ក្រុងសិរីសោភ័ណ ។ ក្រោយមានរឿងរ៉ាវចៅអធិការវត្តភ្នំបាក់លើ និងជាអនុគណៈក្រុងសិរីសោភ័ណឈ្មោះស្រិល វណ្ណា ហៅអៀម វណ្ណា ជាព្រះសង្ឃដែលត្រូវបានបណ្តាញសង្គមហ្វេសប៊ុក បញ្ហារូបភាពមានប្រឡែងស្រីនៅជាមួយស្រីក្មេងនិងលិទនិងបៀមពោតស្ងោរធ្វើមេខ្លាឃ្លោកដែលប៉ះពាល់ដល់សាសនាដែលជាសាសនារដ្ឋដែលត្រូវរិៈគន់ពីសំណាក់មហាជន។
ក្រោយពេលមានរិៈពីមហាជនក្រសួងធម្មការនិងសាសនាបានឲ្យមន្ត្រីសង្ឃមានលោក យិន យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ព្រះសមណញាណ ណាប់ម៉ឺន បាលាត់គណៈខេត្តព្រះគ្រូសោភ័ណវិមល ប៉ាត សុគន្ធ អនុគណក្រុងសិរីសោភ័ណនិងមន្ត្រីសង្ឃជាច្រើនរូបបានកោះហៅចៅអធិការវត្តភ្នំបាក់និងអនុគណៈក្រុងសិរីសោភ័ណឈ្មោះ ស្រិល វណ្ណាហៅអៀម វណ្ណា មានអាយុ៣៨ឆ្នាំ និងភាគីពាក់ព័ន្ធស្ត្រីឈ្មោះ កាយ វីតា អាយុ១៩ឆ្នាំរស់នៅភូមិក្បាលកោះសង្កាត់/ក្រុងប៉ោយប៉ែត និងមានឪពុកម្តាយបានចូលរួមនិងប្រជាពលរដ្ឋដែលគាំទ្រចៅអធិការវត្ត។ ស្ត្រីឈ្មោះ កាយ វីតា បានប្រាប់រឿងរ៉ាវថា មូលហេតុដែលស្គាល់ព្រះសង្ឃឈ្មោះស្រិល វណ្ណា រយៈពេលជាង១ឆ្នាំមកហើយដោយម្តាយនិងខ្លួនមានជំងឺត្រូវអំពើអំព័ន្ធគេហើយអោយមើលជាឪពុកម្តាយស្រលាញ់រាប់ស្និតស្នាលគ្នាទាំងសន្យាថាក្រោយពេលកសាងព្រះវិហារវត្តរួចរាល់និងសឹកចូលដណ្តឹងយកជាអនាគត។ ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨កន្លងទៅព្រះសង្ឃឈ្មោះ ស្រិល វណ្ណា បានមកលេងផ្ទះហើយសុំសឹង២យប់នៅនិងផ្ទះទាំងមានអង្គរក្សអ្នកបើកបររថយន្ត២នាក់ដេញឲ្យទៅដេកខាងក្រៅសង្ឃរូបនោះដេកក្នុងបន្ទប់ក្នុងផ្ទះរបស់នាងបន្ទប់មួយផ្សេងនាងបានយកភេជ្ជៈទៅប្រគេនស្រាប់តែចាប់នាងរំលោភរហូតបានសម្រេចហើយទាំងលួចចេញពីផ្ទះរបស់នាងមិនបានប្រាប់នាងនិងឪពុកម្តាយនាងទៀត។ នាងបានបញ្ជាក់ថាក្រោយពេលរំលោភនាងហើយលួចចេញពីផ្ទះមិនប្រាប់ទើបទូស័ព្ទមិនលើកទើបដើររកប្រទះឃើញជួបនៅក្រុងសិរីសោភ័ណជួបហើយមិនបាននិយាយគ្នាប៉ុន្មាផងបើកឡានគេចតាមផ្លូវលេខ៣ទៅបាត់ពេលទូរស័ព្ទចូលទទួលគម្រាមទាំងថតសំលេងបានទៀតថាបើចង់រករឿងប្រយ័ត្ននៅស្រុកមិនបានទើបខឹងបង្ហោះរូបភាពក្នុងAccount facebook រាល់រូបភាពប៉ះពាល់កិតិ្តយសព្រះសង្ឃហើយបានប្តឹងចោទប្រកាន់ពីបទរំលោភនាងក្នុងបន្ទប់ផ្ទះរបស់នាងបានសម្រេចនិងគម្រាមហើយសុំអោយច្បាប់ចាត់ការដោយបោកច្បង់ចីវរនិងចាត់ការតាមច្បាប់។ ចៅអធិការភ្នំបាក់និងអនុគណក្រុងសិរីសោភ័ណព្រះនាមស្រិល វណ្ណាហៅអៀម វណ្ណា បានមានសង្ឃដិការថា ការពិតគ្រួសាររបស់នាងបានរាប់អានក្រោយពេលមើលជំងឺជារាប់អានស្និតស្នាលដោយសន្យាកសាងព្រះវិហារហើយសឹកចូលដណ្តឹងតាមប្រពៃណី បដិសេដមិនបានរំលោភដូចនាងចោទប្រកាន់ដែរបានត្រឹមតែប្រឡែងលែងដូចរូបភាពបៀមនិងជញ្ជក់ពោតស្ងោរនាងបង្គាប់និងបង្ខំឲ្យធ្វើហើយថតទុកទៀត។ ដោយមិនបានចេញចូលផ្ទះនាងមួយរយៈស្រាប់២ទៅ៣ថ្ងៃនេះស្រាប់តែឃើញAccount របស់នាងបង្ហោះរូបភាពដែលប៉ះពាល់កិតិយសព្រះសង្ឃត្រូវបានរិៈគន់តាមបណ្តាញសង្គមFacebook។ លោក យិម យឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានបញ្ជាក់ថា ក្រោយពេលឃើញបណ្តាញសង្គមFacebook បង្ហោះរូបភាពព្រះសង្ឃព្រះនាម ស្រិល វណ្ណា ហៅអៀម វណ្ណា ចៅអធិការវត្តភ្នំបាក់ និងជាអនុគណៈក្រុងសិរីសោភ័ណដែលមានរូបភាពប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនានិងមានការរិៈគន់ពីមហាជនយ៉ាងខ្លាំង។ ក្រសួងធម្មការនិងសាសនាបានឲ្យមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យបង្កើតគណៈកម្មការកោះហៅព្រះសង្ឃព្រះនាម ក្រិល វណ្ណា ហៅអៀម វណ្ណា និងស្ត្រីឈ្មោះ កាយ វីតា ដែលពាក់ព័ន្ធចូលខ្លួនមកបំភ្លឺទាំងសងខាងដោយឃើញថាភាពគីព្រះសង្ឃព្រះនាមស្រិល វណ្ណា ត្រូវបានស្ត្រីឈ្មោះ កាយ វីតា ចោទប្រកាន់ពីបទរំលោភនិងគម្រាមទើបមន្ត្រីសង្ឃបានសម្រេចរួចហើយដោយប៉ះពាល់វិស័យព្រះពុទ្ធសាសនាត្រូវផ្សឹកហើយអនុវត្តតាមច្បាប់។ ព្រះសមណញាណ ណាប់ ម៉ឺន បាលាត់គណៈខេត្តបន្ទាយមានជ័យបានមានដិការថាក្រោយពេលសាកសួរទាំងពីរភាគីរៀបរាប់ហេតុផលនិងយកត្រូវនិងទម្លាក់កំហុសដាក់គ្នាគឺក្នុងនាមមន្ត្រីសង្ឃបានឲ្យទាំងពីរភាគីមានព្រះសង្ឃព្រះនាម ស្រិល វណ្ណា ត្រូវបានស្ត្រីឈ្មោះ កាយ វីតាព្រះសង្ឃបានធ្វើទឹកមន្តដែលជាទឹកសម្បថផឹកម្នាក់កន្លះកែវបើកអ្នកណាខុសគឺទទួលយកចុះរាល់អំពើរធ្វើខុស។ ក្រោយគណៈកម្មការមន្ត្រីសង្ឃប្រជុំចាប់ពីម៉ោង៨និង៣០នាទីរហូតដល់ម៉ោង១និង២០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានគណៈកម្មការសម្រេចដោយដោយអោយព្រះសង្ឃព្រះនាម ស្រិល វណ្ណា ហៅអៀម វណ្ណា បោកច្បង់ចីវរចេញសឹកជាប្រជាពលរដ្ឋហើយត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យនាំខ្លួនចេញពីព្រះវិហារចូលឡានបើកចេញដោយមានប្រជាពលរដ្ឋដែលគាំទ្រព្រះសង្ឃចៅអធិការវត្តដែលដេញតាមរថយន្តទាមទារមិនឲ្យយកទៅស្នងការនគរបាលខេត្ត ៕