អីយ៉ាប្លែកម្យ៉ាងដែរ! ព្រះសង្ឈមួយអង្គ ចេញដីកា​រ ឲ្យមហាជន ក្រឡេកមើលប្រទេសមួយចំនួន ដូចជា ថៃ ភូ​មា ឬ​ឡាវ​ ជាដើម ព្រះសង្ឈស្រុកគេ ​អាច​លេង​បាល់​ ដើរ​គៀក​ករ​ស្រី​...(មានវីដេអូ)
សីហា
-

ក្រោយផ្ទុះរឿងអាស្រូវ ព្រះចៅអធិការវត្តភ្នំបាក់លើជាមួយស្ត្រីម្នាក់ ដែលត្រូវបានទម្លាយជាវីដេអូស្និតស្នាល ធ្វើឲ្យមហាជនខឹងសម្បា និងឲ្យសង្ឈនោះសឹកជាបន្ទាន់ ស្រាប់តែមានព្រះសង្ឈមួយអង្គ ចេញវីដេអូក្លីប លើក​ឡើ​ងថា បើ​មើល​ទៅ​ព្រះសង្ឃ​នៅ​ប្រទេស​ផ្សេងៗ​រួម​មាន​ថៃ ភូ​មា ឬ​ឡាវ​ជាដើម ឃើញ​ថា​ព្រះសង្ឃ​នៅ​ប្រទេស​ទាំង​នេះ​អាច​លេង​បាល់​ ដើរ​គៀក​ករ​ស្រី​ជា​ដើម តែ​បរិស័ទ​របស់​គេ​មិន​បាន​ប្រកាន់ ឬ​ចាប់​ទោស​អូសដំណើរ​យក​ជា​កំ​ហុស​អ្វី​នោះ​ឡើ​យ ។

ប៉ុន្តែ​នៅ​ស្រុក​ខ្មែ​រយើ​ងវិញ​ព្រះ​សង្ឃ​ដ៏​មាន​វោហារ​អង្គ​នេះ​មាន​ដីកា​ថា ​ឲ្យ​តែ​ឃើញ​មាន​ព្រះ​សង្ឃ​ខុស​គិត​តែ​ពី​ដៀល និង​រិះ​គន់ ទៅ​កាន់​ព្រះសង្ឃ ហើយ​បា​ន​ហៅ​ជ​នទាំង​នោះ​ថា​ពុំ​មែន​ជាអ្ន​ក​ស្រលាញ់​ព្រះ​ពុទ្ធ​សាសនាពិត​ប្រាកដ​នោះ ឡើយ​ តែផ្ទុយទៅវិញពួកគេគឺជា​អ្ន​កកំពុ​ងបំផ្លាញ​ព្រះ​ពុទ្ធ​សាសនា​ទៅ​វិញ​ទេ​។
ចំពោះ​ការ​លើក​ឡើ​ងបែប​នេះ​រ​បស់​ព្រះអង្គ​ត្រូ​វបាន​មហាជន​ជា​ច្រើ​ន​ហាក់​បង្ហាញ​ពី​ភាព​មិន​យល់ស្របហើយ​បាន​ចោទ​សួរ​ទៅ​កាន់​ព្រះ​អង្គ​វិញ​ថា តើ​វិន័យ​របស់​សង្ឃ​គួ​រប្រតិបត្តិ​បែប​ណា​ទៅ? ហើយបើប្រតិបត្តិធូររលុងបែបហ្នឹង វិញតើ​តម្លៃ​សាសនា​នឹង​ទៅ​ជា​យ៉ាង​ណា​? ក្នុង​នោះ​ក៏​មាន​មហាជន​ខ្លះ​បាន​ពោល​ថា​ពួក​គេ​គ្មាន​យោបល់​ឡើយ សូម​យក​ពិចារ​ណាតាម​កា​រគួរចុះ​៕