សំណង់មហាភូមិគ្រិះ១កន្លែងនៅខណ្ឌឬស្សីកែវដែលសង់គ្មានលិខិតអនុញាត ត្រូវអាជ្ញាធរមូលដ្ឋានចុះផ្អាក់
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដាក់បទបញ្ជាឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំមន្ត្រីក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួន ចុះទៅធ្វើការហាមឃាត់ការសាងសង់សំណង់មហាភូមិគ្រិះមួយកន្លែងយ៉ាងធំស្កឹមស្កៃ ដែលលួចសាងសង់ ទាំងគ្មានលិខិតអនុញាត របស់អ្នកមានស្ដុកស្ដម្ភម្នាក់ឈ្មោះ លាស់ ប៊ីសេរ៉ា ភេទប្រុស ជនជាតិខ្មែរឥស្លាម រហូតឈានដល់ការដកហូតសម្ភារ មួយចំនួនមករក្សាទុក ក្រោយពីហាមឃាត់មិនព្រមស្ដាប់ជាច្រើនលើក ដែលស្ថិតនៅទល់មុខសំណង់លំនៅដ្ឋានសម្បត្តិមាស «SM» ជាប់ផ្លូវបេតុង ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។