សមត្ថកិច្ចក្របួច.ក ចោរប្លន់ដ៏សាហាវបីរូប រួមនិងកាំភ្លើងមួយដើម
-

ភ្នំពេញ៖ នៅ​ថ្ងៃទី៣ ខែ ឧសភា​ឆ្នាំ២០១៨ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហ​ការណ៍​ជាមួយ​ការិយាល័យ ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​ករណី​ប្លន់​ប្រដាប់អាវុធ (ប្លន់​ម៉ូតូ) ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៨ នៅ​ចំណុច ភូមិ​ស្នោ២ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​បាន​ជនល្មើស​ចំនួន០៣នាក់ ៖ ១. ឈ្មោះ​ពុំ ចែត ភេទ​ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ(មេក្លោង) ២. ឈ្មោះ យុន​សីហា ហៅ យុទ្ធ ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ៣. ឈ្មោះ ម៉ន ប្រុស ហៅ​ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ដកហូត​បាន​អាវុធខ្លីK54 ចំនួន០១ដើម គ្រាប់​ចំនួន ០៤គ្រាប់។ សមត្ថកិច្ច​កំពុង​បញ្ជូន​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ ហេងលី