រថយន្តកុងតឺន័រមួយគ្រឿងបោះពួយយ៉ាងលឿន បុករោងបុណ្យសពព៧ថ្ងៃ ទាំងយប់ បណ្តាលឲ្យអ្នកដេកកំដររោងបុណ្យ រត់ចែកផ្លូវរៀងៗខ្លួន...
ភ្នំពេញ៖ កាលពីវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៨ មានករណីរថយន្តកុងតឺន័រមួយគ្រឿង បើកបុករុលចូលរោងបុណ្យសព៧ថ្ងៃ ទាំងកណ្តាលអាធ្រាត្រ បាក់ខ្ទេចខ្ទីអស់ ធ្វើអោយអ្នកដេកកំដរ រោងបុណ្យ ភ្ញាក់រត់ចែកផ្លូវគ្នា អ្នកខ្លះស្មានតែខ្មោចលង នៅក្បែរផ្សារបេសេ តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិ ត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។