ស្អាតមិនធម្មតា... ខួបកំណើតតារាហ្វេសប៊ុក លោក Tavan So Cool តារាចូលរួចសុទ្ធតែគ្រងឈុតសំលៀកបំពាក់ ទស្សវត្តទី៦០...(មានវីដេអូ)
-

កាលពីថ្ងៃម្សិលមិញ នៅក្នុងគណនីហ្វេសប៊ុករបស់ ទេពធីតាសង្រ្គាន ឆ្នាំ២០១៨ បានធ្វើការបង្ហោះរូបភាពជាច្រើន ក្នុងពិធីខួបកំណើត របស់តារាហ្វេសប៊ុក ដែលមានឈ្មោះថា Tavan So Cool អ្នកជំនាញផាត់មុខនៅខេត្តសៀមរាប។ នៅក្នុងពិធីដ៏អធិកអធមនោះ ក៏មានតារាចូលរួមជាច្រើន ដែលអ្នកទាំងនោះហាក់មានភាពស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតសំលៀកបំពាក់ ទស្សវត្តទី៦០។ ការតុបតែងរបស់តារាម្នាក់ៗ មានភាពស្រស់ស្អាត ស្រស់សង្ហារ ជាពិសេសគឺម្ចាស់កម្មវិធីតែម្តង ។ ពិធីខួបកំណើតបានធ្វើឡើងនៅក្នុងហាងដ៏ធំមួយនៅកណ្តាលក្រុងសៀមរាប មានការរៀបរាបយ៉ាងស្អាត ធ្វើឲ្យតារាជាច្រើនសប្បាយនៅក្នុងការថតរូប និង វីដេអូផងដែរ។

មានវីដេអូ៖ តោះទស្សនារូបភាពវិញ ទើបដឹងថា សប្បាយប៉ុណ្ណា៖
ប្រភព៖ Tavan So Cool និង Kon Ant