ថោកទាបមែន !! ជីដូននិងចៅស្រី២នាក់ ត្រូវបានក្រុមចោរមួយក្រុមធ្វើសកម្មភាពចាប់ចងដៃជើងស្ត្រីជាជីដូន រួចចាប់រំលោភចៅស្រី បន្ទាប់មកក៏ប្លន់យកលុយកាក់ និងគ្រឿងអលង្ការគ្មានសល់
-

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីព្រៃផ្សៃមួយកាលពីវេលាម៉ោង១១ និង៣០នាទីយប់ នៅចំណុចភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច។ ខណៈដែលជីដូននិងចៅស្រី២នាក់ ត្រូវបានក្រុមចោរមួយក្រុមធ្វើសកម្មភាពចាប់ចងដៃជើងស្ត្រីជាជីដូន រួចចាប់រំលោភចៅស្រី បន្ទាប់មកក៏ប្លន់យកលុយកាក់ និងគ្រឿងអលង្ការគ្មានសល់។

បើយោងតាមសម្ដីសម្ថតកិច្ចបាននិយាយថា ជនរងគ្រោះ២នាក់យាយចៅ រួមមាន ស្ត្រីជាជីដូន មានឈ្មោះងិន សុន អាយុ៦៩ឆ្នាំ ចំណែកចៅស្រីទើបនឹងអាយុ១២ឆ្នាំប៉ុណ្ណោះ នៅមុនពេលកើតហេតុ គាត់និងចៅបានរៀបចំចូលសម្រាកនៅក្នុងផ្ទះដូចសព្វដង រហូតដល់១១និង៣០នាទីយប់ ស្រាប់តែមានមនុស្សបិទមុខចំនួន២នាក់ បានចូលមកចាប់គាត់ ហើយសួរគំរាមរកមាស និងលុយដែលកូនគាត់ផ្ញើទុក ពេលនោះ ចោរបានវាយគាត់ឱ្យប្រាប់ពីកន្លែងលាក់លុយ និងមាស ដោយទ្រាំមិនបាន គាត់ក៏ប្រាប់ពីកន្លែងលាក់ខ្សែក ដែលកូនស្រីគាត់ផ្ញើ និងលុយ១លានរៀល មិនតែប៉ុណ្ណោះ ក្រុមចោរបានដោះយកក្រវិលមាស១ជី ពីចៅស្រីគាត់ ព្រមទាំងចិញ្ចៀនមាស១ជី ពីគាត់ ហើយប្រមូលយកខ្សែកប្លាកទីន៥ជី ដែលលាក់ទុកក្រោមខ្នើយទៀតផង។
លោកយាយបន្តទៀតថា ក្រោយប្រមូលយកលុយ និងគ្រឿងអលង្ការបានហើយ ពួកវាបានចាប់ចៅស្រីរបស់គាត់ទៅក្រោយផ្ទះហើយ ធ្វើសកម្មភាពរំលោភចៅរបស់គាត់យ៉ាងព្រៃផ្សៃទៀតផង តែគាត់មិនអាចជួយអ្វីបានក្រៅពីអាណិតចៅស្រីឡើយ។ បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបាននិយាយថា ចោលទាំងអស់នោះ គ្មានអ្នកណាក្រៅពីរមនុស្សក្នុងភូមិទេ ព្រោះវាដឹងពី សកម្មភាពលោកចៅ ហើយដឹងថា ម្តាយកុមារីរងគ្រោះបានផ្ញើខ្សែកនិងលុយ ទុកនៅនឹងលោកយាយទៀតផង។ ប្រភពៈ ណុត