នគរបាលស្រុកជើងព្រៃ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ លក់រថយន្ត ប្រើកាតគ្រីក្លែងក្លាយ ក្នុងតម្លៃប្រាក់ចំនួន៤១០០$
កំពង់ចាម ៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២-០០ នគរបាលស្រុកជើងព្រៃ បានទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ញ៉ែមសម្ផស្ស ភេទស្រីអាយុ២៥ឆ្នាំ នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាងម៉េងសាន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិកោះត្រែង ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានមុខរបរជាជាង តោនបាញ់ថ្នាំរថយន្តស្នាក់នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើព្រៃ បានលក់រថយន្ត ប្រើកាតគ្រីក្លែងក្លាយ អោយខ្លួន ញែម សម្ផស្ស ក្នុងតម្លៃប្រាក់ចំនួន៤១០០$(បួនពាន់មួយរយដុល្លារ)។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។