លោក ផែង វណ្ណៈ ឡាយវីដេអូ អាជ្ញាធរខេត្តចង់ឈូសផ្សារផល្លារាត្រីអង្គរ៥​ ដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ​ តែហេតុអីបានជា...(មានវីដេអូ)
-

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក ផែង វណ្ណៈ បានទៅដល់ទឹកសៀមរាបហើយ ហើយលោកក៏បានទទួលដំណឹង ពីបងប្អូនប្រជាពលរដ្ឋ ពីបញ្ហាដីធ្លីមួយកន្លែងនៅ ផ្សាររាត្រី ដោយលោកបានរៀបរាប់ថា "អាជ្ងាធរខេត្តសៀមរាបមានគម្រោង ឈូសផ្សាររាត្រីបើកផ្លូវ ដែលដីរបស់គេមានប័ណ្ណកម្មសិទ្ធ ឬហៅថា ប្លង់រឹង ត្រឹមត្រូវ ហើយនាំគ្នា "គប់គិត" (មានន័យ រួមគំនិត ឬ ផ្សំ) ថាមានផ្លូវ នៅកណ្តាល ឬនៅកណ្តាលដីឡូត៍គេនឹង..."។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក បានលើកឡើងថា "សៀមរាប​ ថ្ងៃ​ទី​ ៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ អាជ្ញាធរខេត្តចង់ឈូសផ្សារផល្លារាត្រីអង្គរ៥​ ដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវ​ ស្ថិតនៅភូមិ​ ស្ទឹងថ្មី​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្ត​សៀមរាប​ ប៉ុន្តែ​ម្ចាស់ផ្សារ​ និង​ បងប្អូនអាជីវករ​ ប្រតិកម្មមិនអោយឈូស​ ។"។ មានវីដេអូ៖ ប្រភព៖ Vannak Pheng