ម្ចាស់បំណុលហើយនិងកូនបំណុល បាននាំគ្នាមកប្តឹងផ្តល់សមត្ថកិច្ច រឿងជំពាក់លុយជំពាក់គ្នា ដោយនិយាយគ្នាមិនរឿង សមត្ថកិច្ចអោយអ្នកទាំង២ទៅស្បត់ដើម្បីបញ្ចប់រឿង....(មានវីដេអូ)
ភ្នំពេញ : នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ស្ងិតប៉ុស្តិនគរបាលស្ទឹងមានជយ័ទី១ ដែលមានម្ចាស់បំណុលហើយនិងកូនបំណុលដែលបាននាំគ្នាមកប្តឹងផ្តល់សមត្ថកិច្ច នៃរឿងជំពាក់លុយជំពាក់គ្នា រវាងអ្នករាប់លុយហើយនិងអ្នកខ្ចីលុយ ដែលសរុបទៅទាំងដើមទាំងចុងគឺ១១០០ដុល្លាអាមេរិក។
ក្រោយពេលដែលខ្ចីលុយបានហើយម្ចាស់បំណុល ក៏បានតេទូរសព្ទ័ទៅកាន់បុរសជាកូនបំណុលខណះពេលនោះកូនបំណុលឆ្លើយថាខ្ញុំមិនសងហើយចង់ទៅប្តឹងសមត្ថកិច្ចណាក៏ប្តឹងទៅ ដោយម្ចាស់លុយក្តៅក្រហាយនិងសម្តីរបស់កូនបំណុលក៏នាំគ្នាមកប្តឹងប៉ូលិសអោយជួយដឹងឮ លុះមកដល់ប៉ុស្តិប៉ូលិសស្ទឹងមានជយ័ទី១ ភាគីទាំងសងខាងបានប្រកែកគ្នាបែកអូហូរស្ទឹង ដោយបុរសជាកូនបំណុលបានប្រកែកថា គាត់អត់បាននិយាយពាក្យនេះទេតែស្ត្រីម្ចាស់លុយ ក៏តបថាកូនបំណុលគាត់និយាយពាក្យឈ្លើយបែបនេះដាក់គាត់ដោយមិនអស់ចិត្ត ទើបសមត្ថកិច្ចអោយអ្នកទាំង២ទៅស្បត់ដើម្បីបញ្ចប់រឿង ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។