បុរសម្នាក់បានអះអាងថា...តាមពិតទៅ បុរសដែលចេញវីដេអូឃ្លីបរូបនោះមិនមែនជាម្ចាស់ពិតនោះទេ...តើរឿងនេះ នរណាជាម្ចាស់រង្វាន់ពិតប្រាកដ?
-

ក្រោយពីការចុះផ្សាយជាច្រើន ទាំងក្នុងសារព័ត៏មានក្នុងស្រុក និង តាមបណ្តាញសង្គមហ្វេសប៊ុក ពីរឿងបុរសម្នាក់ត្រូវរង្វាន់រថយន្តមួយគ្រឿង ពីក្រុមហ៊ុន តែបៃតង Oishi ស្រាប់តែពេលនេះ គណនីហ្វេសប៊ុនមួយដែលមានឈ្មោះថា Ratha Sin បានរៀបរាប់ថា " រង្វាន់គេអ្នកត្រូវសោះ ដណ្ដើមគេមិនបានចេញវីដេអូអីណា"។ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Ratha Sin ក៏បានបន្តទៀតថា "តែបៃតង Oishi នឹងផឹកម្នាក់មួយដប អ្នកត្រូវរង្វាន់មិនមែនម្នាក់នឹងទេ គ្រាន់តែនៅទីនោះដែរ អ្នកត្រូវថាចាំចែកឲ្យខ្លះ តែបែរជាចង់បានពាក់កណ្តាល គេមិនឲ្យទៅជាចឹងទៅ"។ បន្ទាប់មកក៏មានអ្នកខមិនសួរថា "ចុះបងស្គាល់គាត់ដែរមែន" ម្ចាស់គណនីរូបនោះបានតបថា "ស្គាល់ អ្នកដែលត្រូវរង្វាន់ពិត គាត់ក៏ធ្វើការនៅនឹងហាងនោះដែរ"។ នៅក្នុងនោះក៏មានម្ចាស់គណនីមួយដែលមានឈ្មោះថា សែម កាណាន់ ក៏បានចូលមកខមិនថា "តាមពិតខ្ញុំជាអ្នកត្រូវរង្វាន់ពិតទេបងប្អូន ហើយរង្វាន់ក៏នៅនឹងខ្ញុំដែរ កុំជឿអាជនបោកប្រាស់ Hem nimoul នេះឲ្យសោះ"។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានបង្ហោះថា "សុំផុសរូបកូនចៅត្រូវរង្វាន់ពិត បើអ្នកមិនដឹងរឿងអាចមកសួរដល់ហាងមានទ្រព្យបាន (តែបើដើរនិយាយ បរិហារកេរ្តិ៍សុំប្តឹងហើយ) ព្រោះថ្ងៃមិញទើបដាក់ពាក្យប្តឹងម្នាក់ហើយបាទ"។ នៅក្នុងនោះ បងប្រុសម្ចាស់គណនី ដែលមានឈ្មោះថា សុិន ម៉ៅ គាត់ក៏បានបង្ហោះសារថា "បុរសដែរ Postនោះ ធ្វើការជាមួយអ្នកត្រូវពិត ដំបូងសុំចំណែកខ្លះ ដល់ពីរបីថ្ងៃក្រោយចង់យកពីនាក់ប្រពន្ធទៅវិញដោយ បង្វែររឿងថាគេជាអ្នកត្រូវ" បន្ទាប់ក៏មានអ្នកខមិនតបថា "សុិន ម៉ៅ បងអាចឲ្យអ្នកលក់ធ្វើសាក្សីទៅក៏បាន" បងប្រុសក៏តបវិញថា "បាទមែនហើយ នណាក៏ដឹងថានណាត្រូវពិតប្រាកដដែរ អ្នកដែរPostនោះជាអ្នកមួលបង្កាច់ ខ្ញុំមាន ភុស្តតាងនឹងនឹងសាក្សីត្រូឹមត្រូវ"។

ដោយ៖​ និស្ស័យ ប្រភព៖​ សុិន ម៉ៅ