អតីត​បេក្ខជន ​ផ្កាយ​រះ​ក្នុង​សួន ទួន ឆាន​ឈុ​ន ជាប់ឈ្មោះជាចោរ ដោយសារសេពគប់មិត្តភិក្តដែលមិនល្អ និង...
-

​ភ្នំពេញ ៖ បន្ទាប់ពីមានការលេចលឺដំណឹងជាច្រើនទាក់ទិននឹងអតីត​បេក្ខជន​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​របស់​ស្ថានីយទូរទស្សន៍អប្សរា ដែលមានឈ្មោះបោះសម្លេង ទួន ឆាន​ឈុ​ន ជាប់ចោទ​ពី​បទ​ឆក់​ទូរស័ព្ទ ។ មានមហាជនជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយចំពោះ ក្មេងប្រុសម្នាក់ ដែលមានសមត្ថភាព បែរជាដើរផ្លូវខុស រាប់អានមិត្តភិក្ត ដើរលើផ្លូវខុស ជាពិសេសសោកស្តាយយ៉ាងខ្លាំងពីការបាត់បង់ឪកាសក្នុងវិស័យសិល្បះ ដោយមិនគួរទៅប្រព្រឹត្តនៅអំពើដែលសង្គមគេស្អប់ខ្ពើមបែបនេះសោះ។

បើយោងតាមព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពី អតីតបេក្ខជនក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ ប្អូនប្រុស ទួន ឆានឈុន ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារហើយ ដោយសារតែប្អូនបែកគំនិតជិះម៉ូតូឆក់ទូរស័ព្ទតាមផ្លូវ ហើយប្អូនត្រូវបានគេចាប់បានក្នុងសកម្មភាពឆក់ទូរស័ព្ទមួយកន្លែងជាមួយនឹងគូកននៅម្ដុំអូរឫស្សី កាលពី២ខែមុន។ មានការទម្លាយថាអតីតបេក្ខភាពផ្កាយរះក្នុងសួនល្បីឈ្មោះរូបនេះ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ បន្ទាប់ពីតុលាការចេញដីការអោយជាប់គុករយៈពេល៣ឆ្នាំ។ នៅក្នុង​​​​​ចាប់​​​បាន​ប្អូន​​ធ្វើសកម្មភាព​​​ឆក់ប្លន់នោះ ​​​​​​បើទោះជាមានការ​​ផ្សាយផ្ទាល់​ពី​វេបសាយមួយចំនួន តែ​​​​​ប្រហែលជាគ្មានការចាប់អារម្មណ៍​ថា​​​​​​ប្អូនគឺ​ ទួន​ ឆានឈុន នោះឡើយ ទើប​​​ដំណឹង​ពេល​​នោះ​មិនសូវមាន​ការ​ភ្ញាក់ផ្អើល។
ប្រភពផ្លូវការបានអះអាងថា ហេតុផលដែលនាំប្អូនប្រុស ទួន ឆានឈុន អតីតបេក្ខភាពផ្កាយរះក្នុងសួនល្បីឈ្មោះត្រូវបានតុលាការជាប់ពន្ធនាគារ គឺដោយសារតែប្អូនធ្វើអោយម្ដាយឪពុកខឹងសម្បាររឿងដើរលេងច្រើន និងចាក់សាក់ជាដើម ហើយបន្ទាប់ពីត្រូវបានឪពុកមិនសូវរវីរវល់ ក៏ឈានដល់ការសេពគប់ជាមួយបនភឿន ដែលសុទ្ធតែអ្នកឆក់ប្លន់ ដែលជាមុខសញ្ញារបស់សមត្ថកិច្ច។ មុនថ្ងៃចាប់ខ្លួនប្អូនប្រុសទួន ឆានឈុន មានការទម្លាយថា ប្អូនបានជិះម៉ូតូជាមួយមិត្តភ័ក្រ្តឆក់ទូរស័ព្ទមួយគ្រឿងនៅម្ដុំផ្សារអូរឫស្សី កាលពី២ខែមុន ហើយត្រូវបានគេចចាប់បាន ដោយមុនឈានដល់ការកសាងសំណុំរឿងទៅកាន់តុលាការ តារាចម្រៀងរូបនេះ ក៏ត្រូវគេចាប់វ៉ៃស្ទើរស្លាប់ស្ទើររស់ផងដែរ។ ប្អូនត្រូវបានគេទម្លាយថាមានវ័យគ្រប់១៨ឆ្នាំ ដែលជាវ័យត្រូវជាប់ទោសទណ្ឌស្របតាមច្បាប់ ហើយបណ្ដាលមកពីប្អូនមិនព្រមទម្លាយអោយដឹងពីឈ្មោះមេខ្លោងដែលនៅពីក្រោយសកម្មភាពឆក់ប្លន់នោះផង ទើបសមត្ថកិច្ចសម្រេចកសាងសុំណុំរឿងទៅកាន់តុលាការ ហើយចុងក្រោយតុលាការក៏ចេញដីការអោយជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។
ដំណឹងជាប់ពន្ធនាគារ របស់អតីតបេក្ខភាពផ្កាយរះក្នុងសួន ទួន ឆានឈុន បានធ្វើអោយម្នាក់ៗសោកស្ដាយចំពោះការបាត់បង់ឱកាសក្នុងសិល្បៈរបស់ប្អូនយ៉ាងខ្លាំង ខណៈដែលមុនពេលមានដំណឹងអាក្រក់មួយនេះ ប្អូនគឺជាតារាចម្រៀងដែលមានប្រជាប្រិយភាពមិនធម្មតា ក្នុងចំណោមបេក្ខជនបេក្ខនារីដែលបានប្រលងក្នុងកម្មវិធីផ្កាយរះក្នុងសួនទាំំងអស់ របស់ទូរទស្សន៍អប្សរា។ មានដំណឹងថា លោក ម៉េង ប៊ុនឡូ ដែលជាមេអាហ្វែធំមួយ និងជាអ្នកផ្ចុងផ្ដើមអោយប្អូនបានច្រៀងក្នុងវេទិកាតន្ត្រីខេត្តក្រុង បានបង្ហាញអារម្មណ៍ស្រងាកចិត្ត ជាពិសេសបន្ទាប់ពីលោកមានគម្រោងចេញបទអោយប្អូនដើម្បីវាយលុកទីផ្សារទៅហើយ ប៉ុន្តែ ទួន ឆានឈុន បែរជាដើរផ្លូវខុសរហូតដល់ធ្លាក់ដល់ជាប់ពន្ធនាគារទាំងវ័យក្មេង៕
មានវីដេអូ៖ https://www.youtube.com/watch?time_continue=1&v=1ZfrptJ9wRY ប្រភព៖​ phteasdara ​