ខេត្តកំពត ខ្យល់កន្ត្រាក់ បណ្តាលអោយរលំបាក់ផ្ទាំងប៉ាណូ ដួលរលំកាត់ទទឹងថ្នល់ជាតិលេខ៣A
ខេត្តកំពតៈ នៅវេលាម៉ោង០៤ជិតភ្លឺថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីខ្យល់កន្ត្រាក់ បណ្តាលអោយរលំបាក់ផ្ទាំងប៉ាណូ ដួលរលំកាត់ទទឹងថ្នល់ជាតិលេខ៣A ស្ថិតនៅក្នុងឃុំបឹងទូក ស្រុកទឹកឈូ ។
ករណីដួលរលំផ្ទាំងផ្លាកប៉ាណូ នេះបណ្តាលអោយស្ទះចរាចរណ៍មួយរយៈធំ ជាមួយគ្នានោះផងដែរ ឯកឧត្តមជាវ តាយ អភិបាល ខេត្តកំពត បានចុះដល់កន្លែងកើតហេតុពិនិត្យមើលផ្ទាល់ ហើយភ្លាមៗឯកឧត្តម បានបញ្ជាអោយ ក្រុមការងារ ក្រុមហ៊ុន និង សមត្ថកិច្ច យករថយន្តស្ទូចចេញពីលើដងផ្លូវ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ ខណៈពេលនេះបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរយើង អាចធ្វើដំណើរឆ្លងកាត់បានវិញជាធម្មតាហើយ៕ ប្រភពៈ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។