អាចារ្យធំក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងនៅពេលដែល ជនជាតិបរទេសយករូបអង្គរវត្ត យកទៅដាក់លើ...
កាលពីថ្ងៃម្សិលមិញ នៅលើហ្វេសប៊ុករបស់លោក អាចារ្យធំ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីគេហទំព័រអនឡាញមួយ ដែលបានដាក់លក់នូវខោក្នុងដែលមានព្រីនរូបអង្គវត្ត ពាសពេញអ៊ីនធើណែត។ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញ មតិប្រតិកម្ម មិនថាតែលោកអាចារ្យធំ នោះទេ ប្រជាជនខ្មែរជាច្រើនដែលបានឃើញហើយក៏មានការមិនសប្បាយចិត្តដូចគ្នា។ បើតាមការបង្ហោះរូបភាពលោកអាចារ្យធំក៏បានលើកឡើងថា "ឈឺចាប់ទេ? ព្រះគុណម្ចាស់ និងបងប្អូនអើយមើលវាធ្វើ! សូមថ្កោលទោស ជនជាតិសៀម-ថៃ ថោកទាបមួយចំនួន ដែលបានប្រមាថដល់ អង្គរវត្តខ្មែរ ដល់ព្រលឹងជាតិខ្មែរ ដោយយករូបប្រាសាទអង្គរវត្តអត្តសញ្ញាណជាតិខ្មែរមកបោះពុម្ភលើ ខោក្នុង បង្ហោះលក់ online យ៉ាងប្រហ៊ើនបែបនេះ"។
ចំពោះបញ្ហានេះ មានប្រតិកម្មជាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខែរ ដែលប្រទេសដទៃបាន ធ្វើការព្រីនរូបអង្គរវត្តយកទៅដាក់លើខោក្នុងបែបនេះ៕ ប្រភព៖ អាចារ្យធំ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។