លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម បានស្នើឲ្យភាគីថៃ ចាត់វិធានកា​​​​​​​​​រណ៏ឲ្យបានម៉ឺងម៉ា​​​​​​​​​​​ត់ចំពោះករណី​​​​​​​​​​​​ប្រើប្រា​​​​​​​​​​​​​​​​ស់និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអ​​​​​​​​​​ង្គរវត្ត) នៅលើបា​​​​​​​​​​​វអង្កររបស់​​​​​​​​​​​​​​​​​​​​​​​​​ថៃ
-

ភ្នំពេញៈ ថ្ងៃទី១១​​​​​​​​​​ ខែមិថុនា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួង ពាណិជ្ជកម្ម បានស្នើឲ្យភាគីថៃ ចាត់វិធានកា​​​​​​​​​រណ៏ឲ្យបានម៉ឺងម៉ា​​​​​​​​​​​ត់ចំពោះករណី​​​​​​​​​​​​ប្រើប្រា​​​​​​​​​​​​​​​​ស់និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអ​​​​​​​​​​ង្គរវត្ត) នៅលើបា​​​​​​​​​​​វអង្កររបស់​​​​​​​​​​​​​​​​​​​​​​​​​ថៃ ដែលកំពុ​​​​​​​​​​ងធ្វើចរាចរណ៍​​​​​​​​​​​​លក់នៅតា​​​​​​​​​​​​​​​​​​មទីផ្សារមួយចំនួន ក្នុងទីក្រុ​​​​​​​​​​ងម៉ុងរេអាល់ នៃ​​​​​​​​​ប្រទេស​​​​​​​​​​​​​កាណាដា។ ក្នុងឱកាសទទួល​ជួបពិភាក្សាការងារ​​​​​​​ជាមួយ លោក ប៉ានីយ៉ារ៉ា​​​​​​​​​​​​​​​​​​​​​​​ក់ ពូលធុប ឯកអគ្គរាជ​​​​​​​​​ទូតវិសា​​​​​​​​​​​​​​​​​​​មញ្ញ និងពេញសមត្ថភាពរបស់ប្រទេស​​​​​​​​​​​ថៃ ប្រចាំនៅកម្ពុជា ។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​​​​​​​​​​​​​​​​​​ងពាណិជ្ជកម្ម បានប​​​​​​​​​​ង្ហាញសុទិដ្ឋិនិយមខ្ពស់​​​​​​​​​​ចំពោះទំនា​​​​​​​​​​​​​​​ក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡ​​​​​​​​​​​ង់ដ៏ ថានឹង​​​​​​​​​​អាចសម្រេចបាន​​​​​​​​​​ទំហំ ១៥ប៊ីលា​​​​​​​​​​​នដុល្លារ នៅ​​​​​​​​​​​​​​​​​ត្រឹមឆ្នាំ២០២០ តាម​​​​​​​​​​​​​ផែនការដែល​​​​​​​​​​​​​​​​​គ្រោងទុ​​​​​​​​​​​​​ក ខណៈដែ​​​​​​​​​​​លឆ្នាំ​​​​​​​​​​​​​​​​​​២០១៧ ទំ​​​​​​​​​​ហំពាណិជ្ជកម្ម​​​​​​​​​​​នៃ​​​​​​​ប្រទេសទាំងពី​​​​​​​​​​​​រមានចំនួ​​​​​​​​​​​​​​ន ៦ប៊ី​​​​​​​​​​​​​​​​​​​លានដុល្លារ រួចទៅហើយ។
ជាការឆ្លើយតប លោក ប៉ា​នីយ៉ារ៉ាក់ ពូលធុប បានជ​​​​​​​​​​ម្រាបលោករដ្ឋមន្ត្រី អំពីចំណាត់ការរ​​​​​​​​​​​​​​បស់អាជ្ញាធរថៃ ក្នុងការជូនដំណឹងដល់ភាគីពាក់ព័ន្ធ ​​​​​​​​​​​តាមរយៈកិច្ចសហ​​​​​​​​​ការជាមួយតំណា​​​​​​​​​​​ងពា​​​​​​​​​​​ណិជ្ជកម្មនៃ​​​​​​​​​​​​​​​​​​​ប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមា​​​​​​​​​​​នវត្តមានតទៅទៀត​​​​​​​​​​ នៅតាមទីផ្សា​​​​​​​​​​​រក្នុងទីក្រុង​​​​​​​​​​​​​​​​​​ម៉ុងរេអាល់​​​​​​​​​​​​​​ របស់ភាគីថៃ ។