ពិតជាកំសត់ណាស់...មានកូនមានចៅ តែកូនចៅទុកលោកយាយឲ្យនៅតែម្នាក់ឯង រស់នៅក្នុងភាពឯការ ហើយថែមទាំងពិការ...(មានវីដេអូ)
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ព្រះតេជគុណ Kakada Sophorn បានទៅជួបលោកយាយដ៏កំសត់ម្នាក់ ដែលរស់នៅតែម្នាក់ កូនចៅបានរត់ចោលអស់ លោកយាយថែមទាំងពិការភ្នែកម្ខាងនិងម្ខាងទៀតមើលឃើញតិចតួច រាល់ថ្ងៃបានអ្នកជិតខាង និងដន្លងផ្តល់ម្ហូបអាហារតិចតួចរាល់ថ្ងៃគ្រាន់ចិញ្ចឹមជីវិតតែប៉ុណ្ណឹង។ ហើយយោងតាមគណនីហ្វេសងប៊ុករបស់ព្រះតេជគុណបានលើកឡើងថា "សូមមេត្តាជួយ Share ម្នាក់មួយផងបានទេដើម្បីជួយដល់លោកយាយដែលមានអាយុ69ឆ្នាំហើយពិការភ្នេកទាំងគួរទៀតគួរអោយអាណិតគាត់ណាស់ខ្ញុំបានស្តាប់គាត់និយាយហើយចង់យំតាមគាត់មានជីវភាពក្រីក្រណាស់សូម្បីតែបាយក៏អត់មានហូបដែលគាត់រស់ដោយសារតែអ្នកនៅជិតផ្ទះគេអោយមួយថ្ងៃតិចៗទេចឹងហើយសូមបងប្អូនដែលមានសទ្ធាជ្រះថ្លាមេត្តាជួយលោកយាយម្នាក់តិចផងបានទេ ??សំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ☎087313246"។
មានវីដេអូ៖ ប្រភព៖ Kakada Sophorn
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។