កាន់តែវីវរហើយ...បុរសម្នាក់ដែលយំឡាំប៉ា តាមហ្វេសប៊ុក ដើម្បីឲ្យបងប្អូនជួយរកយុត្តិធម៍ឲ្យនោះ ពេលនេះកំពុងត្រូវបានថៅកែ ដាក់ពាក្យបណ្តឹងវិញហើយពីបទ...
ត្បូងឃ្មុំ៖ បន្ទាប់ពីសមត្ថកិច្ចបានហៅបុរសចំនួន៣នាក់ក្នុងនោះមានថៅកែហាង និងបុរស២នាក់ទៀតដែលជាកម្មករធ្វើការនៅក្នុងនោះផងដែរ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ។ ក្រោយពីបានសួរនាំរួច ថៅកែហាង ដែលត្រូវបានបុរសម្នាក់ ឈ្មោះ ហែម និមល ចោទប្រកាន់ថាប្រុងនឹងស៊ីដាច់រង្វាន់រថយន្តរបស់ខ្លួននោះ ស្រាប់តែពេលនេះថៅកែហាង ឈ្មោះ ស៊ិន ម៉ៅ បានដាក់ពាក្យប្តឹងទៅបុរសឈ្មោះ ហែម និមល ពីបទបរិហាកេរ្តិ៍ មួលបង្កាច់ថៅកែខ្លួនឯង ហើយអ្នកដែលត្រូវរង្វាន់ពិតប្រាកដគឺជាបុរសពិការម្នាក់ធ្វើការជាមួយគ្នា។ បើតាមព័ត៏មានលេចលឺថ្មីៗនេះ ធ្វើឲ្យការស្រឡាំងកាំងជាថ្មីនិងពាក្យអះអាងថា «កម្មករត្រូវរង្វាន់ oishi មិនមែនជាកម្មករចេញវីដេអូ ឡាំប៉ានោះទេ? ។
លោក ស៊ិន ម៉ៅ ថៅកែហាងរូបនោះបានរៀបរាប់លើ Facebook ថា៖ “សូមបងប្អូនជ្រាបអ្នកត្រូវពិតនឹងមិនពិតកំពុងនៅលើដៃប៉ូលីសហើយ ចំណែកកំរបដបក៏ខ្ញុំប្រគល់អោយប៉ូលីសដែរ ចំណែកអ្នកPostថាខ្ញុំយកក្រវឹលទៅបើកសុីដាច់គេនោះ ជាពាក្យកុហកមួលបង្កាច់ទេ ហើយខ្ញុំក៏កំពង់ប្តឹងសមត្ថកិច្ចអោយរកខុសត្រូវផងដែរ”។ ថៅកែរូបនោះក៏បានប្រាប់ទៀតថា "បុរសដែរ Postនោះ ធ្វើការជាមួយអ្នកត្រូវពិត ដំបូងសុំចំណែកខ្លះ ដល់ពីរបីថ្ងៃក្រោយចង់យកពីនាក់ប្រពន្ធទៅវិញដោយ បង្វែររឿងថាគេជាអ្នកត្រូវ” បន្ទាប់ក៏មានអ្នកខមិនតបថា “សុិន ម៉ៅ បងអាចឲ្យអ្នកលក់ធ្វើសាក្សីទៅក៏បាន” បងប្រុសក៏តបវិញថា “បាទមែនហើយ នណាក៏ដឹងថានណាត្រូវពិតប្រាកដដែរ អ្នកដែរPostនោះជាអ្នកមួលបង្កាច់ ខ្ញុំមាន ភុស្តតាងនឹងនឹងសាក្សីត្រូឹមត្រូវ”។ ខាងយើងមិនទាន់ទទួលព័ត៏មាន ថាយ៉ាងណាឲ្យច្បាស់លាស់នោះទេ ដោយសារតែសមត្ថកិច្ចមិនទាន់បានបញ្ជាក់ប្រាប់ថា នរណាមួយជាម្ចាស់ទ្រព្យសម្បត្តិនេះពិតប្រាកដនោះឡើយ។ ដោយ៖ កែវ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។