ខ្លាំងបាត់...ផឹកស៊ីស្ពាយសុទ្ធតែកាំភ្លើងចឹងម៉ង...
-

រឿងរ៉ាវហួសចិត្តមួយបានផុសឡើងក្នុងបណ្តាញសង្គមធ្វើឲ្យមហាជនជាច្រើនបានសម្តែងការរិះគន់យ៉ាងខ្លាំងខណៈបុរសម្នាក់បង្ហាញនូវសកម្មភាពសម្ញែងកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ី ជុំគ្នាដោយមិត្តភក្តិក្អាកក្អាយ។

យ៉ាងណាមិញរឿងនេះកំពុងក្លាយជាប្រធានបទ និងពាក្យរិះគន់យ៉ាងក្ដៅគគុករបស់មហាជនព្រោះតែបុរសរូបនោះដែលលេងសើចមិនសមគួរដោយយកកាំភ្លើងមកកាន់នៅក្នុងវង់ផឹកស៊ី។
ជាមួយនោះក៏មានការលើកឡើងពីមហាជនថា «នេះសំណាងល្អដែលមិនបង្កជាជម្លោះរហូតដល់មានការបាញ់បោះបង្កឲ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់ជីវិត ហើយសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងសុំឲ្យមានការឃាត់ខ្លួនបុរសខាងលើយកទៅសាកសួរអប់រំចាត់ការតាមនីតិវិធី»។បញ្ជាក់ផងដែរបុរសដែលបានកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីនោះពុំបានស្គាល់នូវអត្តសញ្ញាណឡើយ។
មានវីដេអូ៖ ប្រភព៖ Cambodia Agency News និង dara-news