ស្រីស្អាត ឌុច លីដា មានរឿងអីបានជា ពោលពាក្យថា លេងត្រូវកាស្នេហា...
ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព និង ចូលចិត្តលេងស្ទីលស៊ិចស៊ី កញ្ញា ឌុច លីដា ស្រាប់តែបានបង្ហើបថា "ខ្ញុំលេងត្រូវកាស្នេហា " ដែលជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ។
តារាស្រីរូបស្រស់ លីដា តែងតែត្រូវបានអ្នកគាំទ្រជាច្រើនសរសើរពីស្នាដៃនៃការសម្តែង និងចរិកសុភាព ព្រមជាមួយនឹងនារីដ៏ស្រស់ស្អាត កូនស្រីរបស់តារាចម្រៀងជើងចាស់លោក ហួ ឡាវី គឺកញ្ញា វី ឌីណែត ឈរឲ្យគ្នាយ៉ាងស្និទ្ធស្នាល នឹងផ្អែមល្ហែមខ្លាំងណាស់។ ទន្ទឹមនឹងនោះ តារាស្រីរូបស្រស់ លីដា ក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញាទៀតថា "គួរអោយស្រលាញ់ណាស់អូន"។ ប្រភព៖ Lida Duch
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។