ក្រុងព្រះសីហនុ មានភ្លៀងនិងខ្យល់បោកបក់ខ្លាំង បណ្តាលឲ្យដួល រំលំរបាំងដែលគ្រោងតាំងបង្ហាញពិព័ណ៍ម្ហូបអាហារ នៅឆ្នេរអូរឈើទាល
ក្រុងព្រះសីហនុៈ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តាមផ្លូវឆ្នេរ អូរឈើទាលឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ជាង៨យប់មាន ភ្លៀងនិងខ្យល់បោកបក់ខ្លាំង បណ្តាលឲ្យដួល រំលំរបាំងដែលគ្រោងតាំងបង្ហាញពិព័ណ៍ម្ហូបអាហារនៅឆ្នេរអូរឈើទាល ដែលគ្រោងនឹងដំណើរការនៅថ្ងៃខាងមុខនេះ ។
មន្ត្រីខេត្តថ្លែងថា ករណីនេះ បានរុះរើរៀបរយឡើងវិញហើយនៅម៉ោង២ៈ០០រំលងអធ្រាត ឆ្លងចូលថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងហេតុការណ៍មួយនេះមិនមានរងគ្រោះដល់មនុស្សទេ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។