តាប៊ុយ អរគុណដល់អ្នកផ្ញើររូបហើយ តែចង់ប្រាប់អ្នកនៅក្នុងរូបថា....
-

ភ្នំពេញ៖ ពិធីករពូកែសើច លោក តាប៊ុយ ដែលត្រូវបានគេអ្នកគាំទ្រជាច្រើនស្គាល់ តាមរយៈកម្មវិធី ពេញចិត្តអត់? របស់ប៉ុស្តិ៍ម៉ាយធីវី ដែលតែងតែផ្តល់សំណើតគ្រប់ពេល ដល់អ្នកចូលទស្សនា ឬ អ្នកមើលតាមគេហដ្ឋាន មិនថាម៉ាក់យាយ មិត្តៗយុវវ័យ ម្នាក់ៗតែងតែផ្ទុះសំណើចជានិច្ច។

យ៉ាងណាមិញ តារាប្រុសស្រស់សង្ហាររូបនេះ មានមនុស្សស្រីប៉ងប្រាថ្នាចង់បានជាគូរអនាគត ដោយសារតែលោក មានទាំងរូបសម្រស់ និង ចំណេះដំណឹង ហើយនៅក្នុងនោះក៏មាននារីម្នាក់ លួចស្រលាញ់រូបលោកដែរ តែលោកទៅវិញទេដែលតែងតែព្រងើយកន្តើយមិនព្រមឆ្លើយ ឲ្យកញ្ញាអស់ចិត្តថា​ ស្រលាញ់ ឬ មិនស្រលាញ់? ទាក់ទិននិងរឿងមួយនេះ គេសង្កេតឃើញនៅក្នុងហ្វេសប៊ុកតារាប្រុសរូបនេះ ហាក់មានទឹកមុខមិនស្រស់ស្រាយទាល់តែសោះ តែបើមើលទៅមុខខាងស្រីវិញ គឺស្រស់ស្រាយរហូត តែម្តង។ បុរសសង្ហារូបនេះ ក៏បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់ថា "អរគុណហ្វេនដែលបានផ្ញើរមក។ ចង់និយាយថាយាយបុិនឹងធ្វើមាត់cuteតែដូចមាត់ជ្រូកទៅវិញ"
ដោយ៖ និមល ប្រភព៖ Taboi Kh