ភ្លើងប្រចណ្ឌ!! ស្រ្តីម្នាក់ទៅវាយម្ចាស់ហាងម៉ាស្សា កោសជប់មួយកន្លែង បណ្តាលអោយរងរបួស ហើយបានចោទប្រកាន់ខ្លួនថា មានទំនាក់ទំនងស្នេហា ជាមួយប្តីរបស់នាង​
-

ភ្នំពេញៈ​ ថ្ងៃទី១​២​ ខែមិថុនា​ ឆ្នាំ២០១៨​ នៅចំណុចហាងម៉ាស្សាមួយកន្លែង មានករណីរឿងប្រចណ្ឌប្តី ស្រ្តីម្នាក់ទៅវាយម្ចាស់ហាងម៉ាស្សា កោសជប់ បណ្តាលអោយរងរបួស ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃទា​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺ ​មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយលេងនៅក្នុងហាងម៉ាស្សាកោសជប់​របស់ខ្លួន។ លុះបន្តិចក្រោយមក ស្រាប់តែអនុភូមិព្រៃទា​បាននាំស្ត្រីម្នាក់មកចូលវាយរូបគាត់ដល់ក្នុងផ្ទះ បណ្តាលឲ្យរងរបួសជាំភ្នែក​ ហើយបានចោទប្រកាន់ខ្លួនថា មានទំនាក់ទំនងស្នេហាជាមួយប្តីរបស់នាង​។
​បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា​ រូបគាត់មិនដែលមានទំនាក់ទំនងជាមួយប្តីស្ត្រីបង្កនោះទេ​ គ្រាន់តែបុរសជាប្តីស្ត្រីបង្ក ធ្លាប់មកចូលមករកសេវាម៉ាស្សាពីកន្លែងរបស់គាត់តែប៉ុណ្ណោះ។ ​បន្ទាប់ពីឃាត់ខ្លួន ភាគីបង្ក និងភាគីរងគ្រោះ បានសម្របសម្រួលគ្នា ដោយភាគីបង្កសងជំងឺចិត្តទៅភាគីរងគ្រោះចំនួន៧០០ដុល្លារដើម្បីបញ្ចប់រឿង៕