ជួយShareចែកគ្នាមើលនិងឱ្យបានដឹងបានស្គាល់គ្រប់គ្នាផង...អស់បារម្ភពីជំងឺផ្តាសាយ ឈឺក្បាល ទល់នោម ធ្លាក់ស នោមតិច ឈឺត្រចៀក ថ្លង់ គ្រុនក្តៅ និង របេងសួតទៀតហើយបងប្អូន!
ណារ៉ា
-
ប្រភេទរុក្ខជាតិ៖ ត្បាល់កិន ព្យាបាលជំងឺ៖ – ផ្តាសាយ ឈឺក្បាល ទល់នោម ធ្លាក់ស នោមតិច ឈឺត្រចៀក ថ្លង់ គ្រុនក្តៅ របេងសួត។ – បូស រាកមួល ពស់ចឹក ព្យាបាលជំងឺកើតលឿង ក្រោយសម្រាលកូន
វិធីធ្វើ និងប្រើប្រាស់៖ – រុក្ខជាតិទាំងមូលប្រើសម្រាប់ ព្យាបាលផ្តាសាយ ឈឺក្បាល ទល់នោម ធ្លាក់ស នោមតិច ឈឺត្រចៀក ថ្លង់ គ្រុនក្តៅ របេងសួត។ – ក្នុងករណីកើតបូស រាកមួល ពស់ចឹក គេប្រើស្លឹកស្រស់ និងគ្រាប់ បុកពូតយកទឹកសម្រាប់ផឹក ឯកាកសម្រាប់បំពោក។ ដើមប្រើលាយជាមួយរុក្ខជាតិផ្សេងទៀត ព្យាបាលជំងឺកើតលឿងក្រោយសម្រាលកូន។ – ប្រើ ១៥-៣០ ក្រាម ក្នុងមួយថ្ងៃ ដាំហូប។
កំណត់ចំណាំ ** ចំពោះស្រ្តីមានផ្ទៃពោះ ប្រើដោយប្រុងប្រយ័ត្ន!
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង – សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង ទទួលបានការអនុញ្ញាតចែកចាយបន្តពីលោកគ្រូ អ៊ាង សុផល្លែត https://www.facebook.com/SOPHALLETH/?ref=br_rs#