កុំដាច់ចិត្តអូសរំលងអី...ប្អូនស្រីម្នាក់ មានជំងឺរបេងរ៉ាំរៃ និងខ្វះឈាមក្រហម ពេលនេះប្អូនស្រីកំពង់ត្រូវការជំនួយពីបងប្អូន...
សូមជួយចែករំលែកដើម្បីទៅដល់សប្បុរសជនផង! ប្អូនស្រីឈ្មោះ ចិត្រ សុខែម អាយុ ១៩ឆ្នាំ រស់នៅខេត្តកំពង់ចាម ប្អូនពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាលហ្គាណូ អ៊ីកស៊ែលនាទី ក្រុងភ្នំពេញ។ ប្អូនស្រីមានជម្ងឺរបេងរ៉ាំរ៉ៃដោយមិនដឹងខ្លួន សភាពជម្ងឺរបស់ប្អូនសព្វថ្ងៃ គឺហេវហត់ គ្មានកម្លាំង ឈឺឆ្លងខ្នង និងពិបាកដកដង្ហើមខ្លាំង ព្រមទាំងខ្វះឈាមក្រហមទៀតផង។ ប្អូនស្រីពេលនេះមិនមានថវិការគ្រប់គ្រាន់សម្រាប់ជាវថ្នាំ និងសម្រាកនៅក្នុងគ្លីនិកទេ សូម្បីតែអ្នកមើលថែក៏អត់មានផង។ ដូច្នេះអំពាវដល់សប្បុរសជនជួយឧបត្ថម្ភដល់ប្អូនស្រីផង ដើម្បីអោយប្អូនស្រីអាចបន្តជីវិតដ៏កំសត់មួយនេះតទៅមុខទៀត។ លោកអ្នកអាចទំនាក់ទំនងមកលេខទូរស័ព្ទ 016 73 14 33 និងមកក្រុមការងាររបស់យើងតាមលេខ 0966644046 ឬ 010303794
ប្រភពើ៖ ហ្គាណូ អ៊ីកស៊ែល
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។