សម្តេចម៉ែ យាងទៅគោរពវិញ្ញាណក្ខន្ធសព អ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ ដែលតម្កល់នៅវត្តបុទុមវត្តី ...
ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ១០ ៣០នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់បានយាងគោរពវិញ្ញាណក្ខន្ធសពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ ដែលកំពុងត្រូវបានតម្កល់នៅវត្តបុទុមវត្តី ។ ពិធីបុណ្យសពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ បានធ្វើឡើងនៅក្នុងបរិវេណ វត្តបុទុមវត្តី ខណ្ឌដូនពេញរាជធានីភ្នំពេញ នឹងពិធីបូជាសពនៅព្រឹកថ្ងៃពុធទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅបរិវេណខាងមុខវត្តបុទុមវត្តី។ អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។