ស៊ែរចែកជាការដាស់តឿន!!!ក្មេងស្រីអាយុ 14ឆ្នាំត្រូវស្លាប់ដោយសារតែការគៀបធ្មេញខុសបច្ចេកទេស
ណារ៉ា
-

ថៃ៖បច្ចុប្បន្នការគៀបធ្មេញគឺជាការពេញនិយមសំរាប់យុវវ័យ ជាពិសេសនៅក្នុងសង្គមថៃដោយការគៀបត្រូវបានធ្វើដោយពេទ្យធ្មេញដែលជំនាញតែមិនគួរអោយជឿថា ¬ឥលូវមានការឃោសនាលក់នូវដែកគៀបធ្មេញនៅតាមប្រព័ន្ធអ៊ិនធឺណេត ដែលអាចយកមកពាក់ដោយខ្លួនឯងយ៉ាងស្រួលនិងមានលំអរស្អាតៗសំរាប់ជ្រើសរើស។ ពាក់ព័ន្ធនឹងករណីនេះក៏មានរឿងមួយបានកើតឡើងលើក្មេងស្រីអាយុ 14ឆ្នាំម្នាក់ដែលមានឈ្មោះថា ផ្លយ បានស្លាប់យ៉ាងចំលែកក្រោយពីនាងបានទិញដែកគៀបធ្មេញដោយខ្លួនឯងមកប្រើមិនយូរប៉ុន្មាន។នៅថ្ងៃ 13 កក្កដា 2017 វេលាម៉ោង 80.20នាទី មានការភ្ញាក់ផ្អើលបានកើតឡើងដោយម្ដាយរបស់ក្មេងស្រីខាងលើបានប្រទះឃើញកូនខ្លួនឯងដេកស្លាប់នៅក្នុងផ្ទះ ស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនថ្ងៃកើតហេតុ គាត់មានការចេញទៅក្រៅក៏បានទុកកូនស្រីអោយគេងនៅក្នុងផ្ទះតែម្នាក់ឯង តែពេលដែលត្រលប់មកវិញម៉ោងប្រហែល 05.00 ក៏ឃើញកូនស្រីខ្លួនស្លាប់តែម្ដង គាត់ក៏ប្រញ៉ាប់រាយការទៅសមត្ថកិច្ច។ សពក្មេងស្រីដែលស្លាប់គឺដេកស្លាប់នៅលើពូក នៅលើទ្រូងនិងស្មារមានស្នាមជាំ នៅក្បែរនាងមានឈាមមួយចំនួន រួមទាំងមានឈាមហូរចេញពីមាត់។សភាពក្នុងផ្ទះគឺគ្មានស្នាមនៃការរើពំរាស់អ្វីនោះទេ ។ក្រោយពីការស្លាប់របស់នាងសមត្ថកិច្ចសង្ស័យទៅលើឪពុកចុងរបស់នាង និងមិត្តប្រុសៗព្រោះថាក្មេងខាងលើជាក្មេងដែលមានមុខមាត់ស្អាត តែសាក្សីដែលនៅក្បែរនោះគ្មានអ្នកណាបានឃើញជនណាមួយបានមកទីនោះទេ រីឯឪពុកចុងក៏មិនមានភស្ដុតាងណាមួយពាក់ព័ន្ធក្នុងករណីនេះដែរ។ការសន្និដ្ឋានចុងក្រោយគឺនាងស្លាប់ដោយសារតែភាពមិនប្រក្រតីនៃការគៀបធ្មេញដោយខ្លួនឯង ព្រោះមានមិត្តភក្តិដែលធ្លាប់បានដែកនោះរបូត អាចថាវារបូតខណៈពេលនាងគេង រួចក៏ធ្លាក់ចូលទៅក្នុងបំពង់ករដែលធ្វើអោយមានរបួសចេញឈាម ហើយអ្នកស្លាប់មិនអាចដកដង្ហើមបានទើបត្រូវស្លាប់។

រក្សារសិទ្ធិដោយ៖khmetNews.News ផ្សាយឡើងវិញ