នេះគឺជាថ្ងៃគម្រប់ខួប១០០ថ្ងៃ របស់ស្រ្តីម្នាក់ ដែលត្រូវឃាតករកាប់ដាក់ក្នុងធុងទឹកកកយ៉ាងព្រៃផ្សៃ...
-

កាលពីប៉ុន្មានខែមុន មានករណីឃាតកម្មមួយដ៏សាហាវព្រៃផ្សៃ ដោយស្រ្តីម្នាក់ត្រូវបានបុរសម្នាក់ កាប់សម្លាប់រួចញាត់ដាក់ក្នុងធុងទឹកកក ដែលហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅម្តុំស្ពានព្រែកតាមាក់ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើយោងតាមគណនីហ្វេសប៊ុកមួយបានលើកឡើងថា "ថ្ងៃនេះជាថ្ងៃគំរប់ខួប100ថ្ងៃរបស់ម្តាយមីងជាទីស្រឡាញ់របស់ខ្ញុំដែលអាឃាតករវាសម្លាប់កាប់ដាក់ក្នុងធុងទឹកកកយ៉ាងសាហាវដែលធ្វើអោយគ្រួសាររបស់ខ្ញុំ ឈឺចាប់ជាខ្លាំងដែលបាត់បង់មនុស្សជាទីស្រឡាញ់ វាធ្វើបាបជីវិតមនុស្សក្នុងគ្រួសារញុមបែបនេះសូមអោយគ្រួសារវាស្លាប់វិញវេទនាជាងអ៊ីខ្ញុំរាប់មឺនដងៗ។សូមអោយវិញ្ញាណក្ខន្ធ អ៊ីទៅកាន់សុខគតិភពកុំអោយដូចជាតិនេះ កុំអោយមានកម្មពារទៀតអី សូមអោយព្រលឹងអ៊ីទៅឋានសួគ៏"។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលត្រូវគេសម្លាប់មានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើចឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្នាក់នៅផ្ទះជួល ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យមានឈ្មោះ ឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន បទបញ្ញាត្តិមានចែងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ទ ពោលទោសនេះនិងដាក់ពន្ធនាគារអស់មួយជីវិត។
ប្រភព៖ Oun Deon