កាលពីថ្ងៃម្សិលមិញ ព្រះតេជគុណ Kakada Sophorn បានទៅសួរសុខទុក្ខដល់បងប្រុសពិការដៃទាំងពីរ ដែលរស់នៅទាំងលំបាក ដោយព្រះគុណម្ចាស់ បានរៀបរាប់ថា "អាត្មាសុំនិយាយពីរឿងបងប្រុសដែលពិការដៃទាំងពីរតិចចុះព្រោះមានមនុស្សជាច្រើនអ្នកណាស់ដែលបានសួរមកខ្ញុំថាហេតុអីក៏ឃើញតែគាត់ឆាតសុំគេតាមFacebookរហូតចឹងព្រោះគេឃើញថាអាត្មាក៏បានទៅជួយគាត់ក៏ច្រើនដែលហើយ នេះខ្ញុំសុំនិយាយពីរអារម្មណ៍ពិតចេញពីរចិត្តខ្ញុំតែម្ដងថាទោះបីគាត់ឆាតសុំគេរហូតមែនតែនេះជារឿងរបស់គាត់ទេព្រោះអាត្មាក៏បានជួយគាត់អស់ពីរចិត្តហើយ ហើយគាត់យកលុយនិងទៅធ្វើអ្វីក៏ជារឿងរបស់គាត់ខ្ញុំមិនដឹងទេតែអ្វីដែលសំខានគឺខ្ញុំសប្បាយចិត្តនិងជ្រះថ្លានិងបុណ្យដែលខ្ញុំបានធ្វើជាមួយនិងគាត់ហើយពេលដែលខ្ញុំជួយទៅដល់មនុស្សម្នាក់ណាហើយខ្ញុំមិនដែលគិតទេថានិងចាំអោយម្នាក់នោះមកសង់គុណខ្ញុំវិញនៅពេលណាមួយនោះទេនេះជាពាក្យពិតដែលចេញពីរចិត្តរបស់ខ្ញុំតែម្ដងបើខុសឬក៏ត្រូវខ្ញុំព្រះករុណាអាត្មាភាពក៏សុំទោសផង សូមអរព្រះគុណ និងសូមអរគុណ??"។
ប្រភព៖ Kakada Sophorn