ពិតជាល្អណាស់! ព្រះនាងរង់ចាំព្រះគ្រូអស់ ៣០០ឆ្នាំមកហើយ ពេលនេះព្រះគ្រូនឹងធ្វើពិធីថ្មីមួយនេះ បន្ទាប់មកនឹងដោះលែងអ្នកទាំង១៣ យ៉ាងយូរ...
ថៃ៖ ព្រះសង្ឃដែលល្បី ដែលម្ចាស់ល្អាងចង់ជួប កំពុងធ្វើពិធី សុំខមាទោស នឹង នឹងដេញភ្លៀង សង្ឃឹមនឹងឃើញក្មេងដែលបាត់ ឆាប់ៗៗ ។ពិធីកម្មតាមបែប «អាណាចក្រឡានណា» នេះដឹកនាំធ្វើដោយព្រះគ្រូបាប៊ុនឈុំ ដែលជាព្រះសង្ឃដ៏ល្បីល្បាញខាងធ្វើវិប្បសនានៅតាមរូងភ្នំ និងជាទីសក្ការៈរបស់ប្រជាពលរដ្ឋទាំងបីប្រទេសគឺថៃ ភូមា និងឡាវ។ ព្រះគ្រូបាប៊ុនឈុំបច្ចុប្បន្ននេះ កំពុងចាំវស្សានៅវត្តមួយក្នុងរដ្ឋសានប្រទេសភូមា។
ហេតុដែលគេចាំបាច់ត្រូវតែនិមន្តព្រះគ្រូមកធ្វើដោយផ្ទាល់ដូច្នេះព្រោះថាកាលពីពីរថ្ងៃមុនមានស្រ្តីម្នាក់យល់សុបិន្តថា ព្រះនាងម្ចាស់ភ្នំមកប្រាប់ថា ព្រះនាងចង់ជួបនឹងព្រះគ្រូបាប៊ុនឈុំ ព្រោះព្រះនាងបានរង់ចាំព្រះគ្រូអស់ ៣០០ឆ្នាំមកហើយ។ នៅពេលដែលព្រះនាងបានសម្រេចបំណងហើយ ព្រះនាងនឹងដោះលែងអ្នកទាំង ១៣នាក់នោះមកវិញ។ ព្រះគ្រូបាប៊ុនឈុំនេះធ្លាប់មានសង្ឃដីកាថា អតីតជាតិរបស់ព្រះអង្គគឺជាអ្នកមើលថែ និងចិញ្ចឹមសេះ ដែលស៊ីសង្វាក់គ្នាជាមួយនឹងរឿងនិទានទាក់ទងនឹងប្រវត្តិភ្នំ និងរូងភ្នំនេះ។ ក្រោយប្រារព្ធពិធីកម្មបួងសួងចប់សព្វគ្រប់ ព្រះគ្រូបាប៊ុនឈុំមានសង្ឃដីកាថា នៅវេលាពីរថ្ងៃទៀតយ៉ាងយូរនឹងរកអ្នកទាំង១៣នាក់ឃើញហើយ ហើយអ្នកទាំង ១៣នាក់ នោះមានសុវត្ថិភាពទេ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។