លោក មាស ឬទ្ធី និងក្រុមការងារចេញទៅយកព័ត៌មានផ្ទាល់ នៅរូងភ្នំនាងដេក ប្រទេសថៃ បន្ទាប់ពីបាត់ខ្លួនក្មេងទាំង១២នាក់ និងគ្រូបង្វឹកម្នាក់
សីហា
-

ករណី​បាត់​ខ្លួន​មនុស្ស​១៣​នាក់​នៅ​ក្នុង​រូងភ្នំ​នាង​ដេក ខេត្ត​ឈៀង​រ៉ៃ បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​នៅ​ក្នុង​ហ្វេ​ស​បុក​នោះ​ទេ ឈាន​ដល់​ការ​បញ្ជូន​ក្រុម​អ្នក​វិទ្យាសាស្ត្រ អ្នកជំនាញ​ជា​ច្រើន​រូប នៅ​តែ​មិន​ទាន់​ទទួល​បាន​តម្រុយ​ណាមួយ​ថា អ្នក​ទាំងនោះ​មាន​គ្រោះថ្នាក់​ជីវិត ឬ​អត់?

ព័ត៌មាន​លើ​ករណី​ដ៍​អា​ថ​កំបាំង​នេះ ពិតជា​ធ្វើ​ឲ្យ​ពិភពលោក ចង់​ដឹង​ថា មូលហេតុ​ពិតប្រាកដ ឬ​យ៉ាងណា ។ មនុស្ស​ជុំវិញ​ពិភពលោក កំពុង​តាមដាន​នូវ​ដំណើរការ​រុករក ក្មេង​ៗ​ទាំងនោះ ។ បណ្តាញ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ថៃ ស្ទើរតែ​ទាំងអស់​ក៍​កំពុង​អង្កេត​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ ។ រីឯ​ប្រទេស​កម្ពុជា​វី​ញ បណ្តាញសារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ ខណៈ​ដែល​ប្រជាជន​កម្ពុជា​កំពុង​តាមដាន ចង់​ដឹង​ពី​ស្ថានការណ៍​នៃ​រូងភ្នំ​នោះ​។ នា​នៅ​ថ្ងៃ​ទី​៣០ មិថុនា នេះ​ដែរ​លោក មាស ឬ​ទ្ធី ជា​អគ្គនាយករង និង​ជា​អ្នក​និយាយ​ព័ត៌មាន​ល្បីឈ្មោះ​មួយ​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស បាន​ដឹកនាំ​ក្រុមការងារ ចេញ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​រូងភ្នំ​នាង​ដេក នា​ប្រទេស​ថៃ​នោះ​ផ្ទាល់​។
លោក​ក៍បាន​បង្ហោះ​រូបភាព រួម​ទាំង​សរសេរ​ថា​៖ “​ចេញដំណើរ​ទៅ​ថៃ ខេត្ត​ឈា​រ៉ៃ ទៅ​យក​ព័ត៌មាន​កន្លែង​រូងភ្នំ បាត់​មនុស្ស សូម​ប្រិ​យ​មិត្ត​រង់ចាំ​ទស្សនា​ថ្ងៃ​ច​ន្ទ័​កុំ​ខាន​”៕