ឃាត់ខ្លួនជនជាតិចិន៣៨នាក់សង្ស័យចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៉ីនធឺណេត
ណារ៉ា
-

ខេត្តកំពត៖ កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រាប បូរី ប្រធានការិយា ល័យអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល កាលពីវេលា ម៉ោង៩ ៖ ០០នាទីព្រឹកថ្ងៃទី០១ ខែកក្ដដាឆ្នាំ២០១៨បានចុះត្រួតពិនិត្យជនបរទេសនៅតាមផ្ទះជួលចំនួន២ គោលដៅ ។

លទ្ធផលសមត្ថកិច្ចបានរកឃើញនិងឃាត់ខ្លួនជនជាតិ ចិនចំនួន ៣៨ នាក់ក្នុងនោះមានស្រីចំនួន១១នាក់ ដោយសង្ស័យពីបទចាប់ជំរិតទាប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ។
សមត្ថកិច្ចបានឲ្យដឹងថាក្រុមជនជាតិចិនប្រុសស្រីទាំង ៣៨នាក់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនចំនួន២គោល ដៅ រួមមាន៖ គោលដៅទី ១ ៖ នៅផ្ទះជួល ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ឃាត់ខ្លួនបានចំនួន ២០ នាក់ ក្នុងនោះមានស្រីចំនួន ០៦ នាក់។
គោលដៅទី ២ : នៅផ្ទះជួល ក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ឃាត់ខ្លួនបានចំនួន ១៨ នាក់ ស្រីចំនួន៥ នាក់ ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕