មិនជឿកុុំប្រមាថ! គ្រូខ្មែរ បារ​មី​ព្រះ​គោ​ប្រាប់​​វិធី​សង្គ្រោះ​ក្មេងៗ ដំបូងអុជធូបបន់ស្រន់ជាមួយផ្លែចេកណាំវ៉ា២ស្និត ក្រោយមកទៀត..
សីហា
-

បន្ទាយមានជ័យ ៖ ស្របពេលដែលអភូតហេតុមួយបានកើតឡើងដ៏អាថ៌កំបាំងនិង យ៉ាងកក្រើកនៅប្រទេសថៃ ពាក់ព័ន្ធករណីបាត់ខ្លួនក្រុមកីឡាករបាល់ទាល់វ័យក្មេង ១២ នាក់រួមទាំងគ្រូបង្វឹករបស់ពួកគេសរុប ១៣ នាក់ រយៈពេល ៨ ថ្ងៃ មក ហើយនៅភ្នំថាម ហ្លួង ខេត្តឈាងរ៉ាយប្រទេសថៃ ។

ហើយ ខណៈ ពេល នេះ ការ ស្វែងរកមានគ្រប់រូបភាពទាំងផ្លូវសាសនាហៅថាអបីយ៍ ជំនឿនិងមានក្រុមឯកទេសពីបណ្តាប្រទេសផ្សេងៗ ប៉ុន្តែនៅតែមិនទាន់មានពន្លឺ ដែលធ្វើឲ្យគ្រប់គ្នាមានចម្ងល់យ៉ាងខ្លាំង ។ ពាក់ព័ន្ធ នឹងករណីដ៏អាថ៌កំបាំងខាងលើនេះនៅចំណុចកើតហេតុមិនមែនមានតែខាង ក្រុម ឯកទេស របស់ បរទេស និង ថៃផ្ទាល់នោះទេគេក៏សង្កេតឃើញមានព្រះសង្ឃនិង គ្រូដ៏ល្បីៗក្នុងប្រទេសថៃនិងមកពីភូមាក៏នាំគ្នាធ្វើពិធីសាសនាផ្សេងៗគ្នាផងដែរ ។
ជុំវិញករណីបាត់ខ្លួនជនជាតិថៃដ៏អាថ៌កំបាំងនេះគ្រូខ្មែរម្នាក់បានប្រាប់គេឯងកាលពី ព្រឹក ថ្ងៃ ទី ០១ កក្កដា ២០១៨ ថាគាត់សុបិនឃើញបរមីព្រះគោមកប្រាប់ថាជនជាតិថៃ ដែលបាត់ខ្លួនក្នុងរូងភ្នំថាមហ្លួង ខេត្ត ឈាងរ៉ាយទាំង13នាក់នោះនៅមានជីវិត នៅឡើយទេ។ ហើយវិធីដែលត្រូវជួយមនុស្សដែលបាត់ខ្លួនគឺដំបូងពេលទៅដល់ ផ្លូវចូលតំបន់នោះត្រូវអុជធូបបន់ស្រន់ជាមួយផ្លែចេកណាំវ៉ា២ស្និត សងខាងសុំម្ចាស់ ទឹកម្ចាស់ដី និងអ្នកថែរក្សាភ្នំថាមហ្លួងនោះដើម្បីចូលទៅ ។ គ្រូខ្មែរបន្តទៀតថាលុះដល់រូងភ្នំនោះត្រូវធ្វើពិធីសែនក្រុងពិលីសុំស្តេចនាគ ស្តេច គ្រុឌដាក់ដង្វាយផ្សេងៗដូចជាបាយសីរូបស្តេចនាគ៩ថ្នាក់មាន់ស្ងោ៥ក្បាលជ្រូក ស្ងោ៥ក្បាលផ្លែចេកណាំវ៉ា៦ស្និតនិងផ្លែឈើផ្សេងទៀត៧មុខទៀតដើម្បីសុំឲ្យ បើកផ្លូវទើបជនរងគ្រោះទាំងនោះអាចរកឃើញវិញ។
តើ ពិត ឬ យ៉ាងណា?ការពិតគ្រូខ្មែររូបនេះអះអាងថាគាត់និងគ្រួសារមានបរមីស្នងរូបខុសៗគ្នា។ គាត់មានបរមីស្នងរូបរបស់ស្តេច ស្វា.ស ឯ ប្រពន្ធមានបរមីស្នងរូប របស់ លោកតាឃ្លាំងមឿងហើយ ថាគ្រួសារគាត់កាន់បរមីស្នងរូបរយៈពេល១៨ឆ្នាំ មកហើយមិនចង់ល្បីឈ្មោះ ឬ ចង់បានមុខមាត់អ្វីនោះទេប៉ុន្តែគាត់ថាដោយសារ ឃើញបរមីព្រះគោមកប្រាប់ពីវិធីខាងលើហើយគិតថាបើជាកាពិតគេធ្វើឬអនុវត្ត តាម នឹងទទួលជោគជ័យក៏ជាកិត្តិយសមុខមាត់ប្រទេសជាតិយើងដែរព្រោះកម្ពុជា តាំងពីដើមមកជាប្រទេស អច្ឆរិយៈ។ គួរបញ្ជាក់ថាលោកគ្រូ ខ្មែរ ខាងលើ ឈ្មោះ ហាក់ សំអាត ហៅ គ្រូបរមីស្តេចស្វា.ស អាយុ ៤៦ ឆ្នាំប្រពន្ធឈ្មោះ សេន សេងថា អាយុ ៥៥ឆ្នាំហៅគ្រូបរមីអ្នកតាឃ្លាំងមឿង មានទីលំនៅ ភូមិ អូរឬស្សី សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ហើយផ្ទះគ្រូគេ ឃើញមានអាសន្នៈធំ២ផ្សេងគ្នា។
តាមគ្រូខ្មែរបន្តទៀតថាក្រោយពីសុបិនឃើញបរមីព្រះគោប្រាប់ពីវិធីខាងលើឲ្យ គាត់ទៅជួយមនុស្សដែលបាត់ខ្លួននៅប្រទេសថៃនោះគាត់និង ប្រពន្ធមានបំណង ចង់ធ្វើដំណើរទៅកន្លែងកើតហេតុដែរតែពុំមានឯកសារឆ្លងដែនស្របច្បាប់នោះទេ ។ ហើយបើភាគីថៃត្រូវការគាត់ពេលណាជួយសម្រួលឯកសារឲ្យចូលទៅដល់ កន្លែងកើតហេតុបានគាត់និង គ្រួសារទៅដោយស្ម័គ្រចិត្តព្រោះចង់ជួយក្នុងនាម មនុស្សលោកដូចគ្នា៕