មានសង្ឃឹមហើយ! ក្រុមអ្នករុករក បានឮសំលេង គោះជញ្ជាំរូងភ្នំ នឹងដឹងលទ្ធផលក្នុងពេលឆាប់ៗនេះ
សីហា
-

ថៃ៖ ករណីបាត់ខ្លួនក្មេងៗចំនួន១២នាក់ និងគ្រូបង្វឹកម្នាក់នៅក្នុងរូងភ្នំ Tham Luang ស្រុក Mae Sai ខេត្ត Chiang Rai ប្រទេសថៃ ឈានចូលមកដល់ថ្ងៃទី០៨ហើយ ហើយនៅតែមិនទាន់ទទួលបានសញ្ញាណវិជ្ជមានណាមួយ ដែលបញ្ជាក់ពីទីតាំងពិតប្រាកដរបស់ក្មេងៗទាំងអស់នោះឡើយ បើទោះបីជាកងកម្លាំង និងក្រុមជំនាញរបស់ថៃជាច្រើនខិតខំប្រឹងប្រែងស្វែងរកមិនឈប់ឈរយ៉ាងណាក៏ដោយ។

Update: យោងតាមការ Live ពីសារព័ត៌មានថៃ បានឲ្យដឹងថា ចំណុចដែលគេកំពុងរុករកក្មេងទាំង13នាក់ គឺអ្នករុករក បានឮសំលេង គោះជញ្ជាំរូងភ្នំ តបមកអ្នករុករកវិញ។ ពត៌មានបឋមត្រូវបានគេសង្ស័យថា ជាសម្លេងគោះហៅរបស់ក្មេងទាំង13នាក់ ហើយនឹងអាចមានសង្ឃឹមថា រកឃើញពួកគេ នៅយប់នេះ។
ទោះជាយ៉ាងណា នេះគ្រាន់តែជាព័ត៌មានបឋម និងជាការសន្និដ្ឋានជំហ៊ានដំបូងពីសារព័ត៌មានថៃ ឈ្មោះ Springnews !!!