ភ្នំពេញ៖ ទាក់ទិននឹងរឿងដ៏ក្តៅគគុកនៅក្នុងប្រទេសថៃ ក្មេងៗទាំង១២និងគ្រូបង្វឹកម្នាក់ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំថាំហ្លួង នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។ នៅក្នុងការរុករកក្មេងៗទាំង១២នាក់ និង គ្រូបង្វឹកម្នាក់ នៅក្នុងរូងភ្នំដ៏៏អាថ៍កំបាំងបំផុត ធ្វើឲ្យអ្នករុករក ប្រឹងប្រែងក្នុងការស្វែងរកទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះដល់ក្មេងៗឲ្យបានឆាប់រហ័ស។ ជាក់ស្តែង អ្នកសារព័ត៏មានប្រចាំផលិតកម្មហង្សមាស លោកមាស ឬទ្ធី បានធ្វើដំណើរទៅកាន់ប្រទេសថៃដោយផ្ទាល់ ដោយរូបលោកក៏មានចង់ទៅឲ្យឃើញផ្ទាល់ពីស្ថានភាពរូងភ្នំ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ ហើយរូបលោកក៏បានធ្វើការបកស្រាយពីសារព័ត៏មានមួយចំនួនដែលធ្វើការចុះផ្សាយពីរឿងមិនពិត ផងដែរ។ នៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានធ្វើការឡាយវីដេអូ ជាមួយនឹងប្រវត្តិខ្លះៗ ពីរូងភ្នំដែលបានបាត់មនុស្សកន្លងមក ទាក់ទងនឹងការបាត់ខ្លួនរបស់ក្មេងៗទាំង១៣នាក់ ហើយក៏មានមនុស្សជាច្រើនសង្ឃឹមថា ក្មេងៗទាំងនោះនៅមានជីវិត។ លោកក៏បានបន្តថា គេក៏មានការខួងរូងភ្នំមួយនេះចំនួន១០កន្លែង ដើម្បីធ្វើឲ្យខ្យល់ចេញចូល ហើយអ្វីដែលសំខាន់ព័ត៌មានចុងក្រោយគឺបានឃើញស្បែកជើងក្មេងៗ៣គូ និងសង្ស័យថាជិតនឹងដល់កន្លែងដែលក្មេងៗម្តុំខ្លួននោះហើយ។ យ៉ាងណាមិញ ស្របពេលជាមួយនឹងខាងផ្នែកវិទ្យាសាស្រ្ត កំពុងតែមមាញឹកខ្លាំង ក៏មានក្រុមគ្រួសារ និងប្រជាជនជាច្រើន មានការធ្វើពិធីបួងសួង សុំឲ្យឆាប់បានឃើញអ្នកទាំង១៣ផងដែរ។ លោកក៏បានបន្តទៀតថា ប្រជាពលរដ្ឋថៃ នៅមានសង្ឃឹមថា នឹងអាចរកឃើញក្មេង។
បើចង់ដឹងកាន់តែច្បាស់ ទៅតាមដានលោក មាស ឬទ្ធី ធ្វើការបកស្រាយទាំងអស់គ្នា៖ ប្រភព៖ Meas Rithy Hang Meas