ទឹកចិត្ត...គ្រាន់តែដើរជួយដល់បងប្អូនទីទាល់ក្រ ទៅតាមលទ្ធភាពដែលមាន ក៏មានអ្នកវាយប្រហារដែល...
-

បើយោងតាមហ្វេសប៊ុកបងប្រុសដែលមានឈ្មោះថា ជាងហង្ស បាត់ដំបង បានរៀបរាប់ទាំងអារម្មណ៍ក្តុក្តួលថា "មានបងប្អូនមួយចំនួនបានវាយប្រហាមកលើខ្ញុំថា ជីវភាពខ្លួនឯងក្ររកអ្វីសុីមិនទាន់គ្រប់ផង ធ្វើជាដើរជួយអ្នកដ៍ទៃចង់បានមុខបានមាត់ ខ្ញុំសុំឆ្លើយប្រាប់ទៅវិញថា ការជួយគ្នាមិនចាំបាច់តែខ្លួនមានទ្រព្យច្រើនទើបអាចជួយគេបាននោះទេ! សំខាន់អោយតែយើងមានទឹកចិត្តពិតប្រាកដក្នុងការជួយ យើងអាចមានសមត្ថភាពក្នុងការដឹកនាំពន្យល់បុក្គល់ដែលមានចិត្តសប្បុរសធម៍ដើម្បីចូលរួមធ្វើនូវសេចក្តីល្អផ្សេងៗដើមជាប្រយោជសង្គមផងនឹងសេចក្តីសុខទាំងអស់គ្នាផង អំណោយមិនអាចជួយពួកគាត់បានរហូតមែន តែអាចធ្វើអោយពួកគាត់ឆ្អែតបានមួយរយះនៅពេលដែរពួកគាត់កំពង់តែខ្វះខាតជាចាំបាច់ ព្រោះអាហារផ្តល់នូវការឆ្អែតដើម្បីកើតនូវបញ្ញាទៅថ្ងៃក្រោយ បើពេញចិត្តសូមជួយចែកបន្តផង សូមអរគុណ"។

មានវីដេអូ៖ ប្រភព៖ ជាងហង្ស បាត់ដំបង