ដេននី ក្វាន់ បោះទុន ៥ម៉ឺនដុល្លារ ទៀតហើយ ក្នុងការធ្វើមុខជំនួញ...
-

តារាសាច់សខ្ចីដូចបណ្តូលចេក​ កញ្ញា ដេននី ក្វាន់ ដែលទទួលបានការគាំទ្រជាច្រើន ហើយក៏ជាមនុស្សចិត្តល្អ តែងតែជួយដល់ចាស់ជរា និងជនទីទាល់ក្រ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីរូបនេះ ក៏បានលក់សំលៀកបំពាក់ដែលខ្លួនមាន ដើម្បីជួយដល់ចាស់ជរា​ ដែលកំពុងជួបទុក្ខលំបាកផងនោះ។ កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា​ ដេននី ក្វាន់ ក៏បានធើ្វការបណ្តាក់ទុនយ៉ាងច្រើនគួរសម នៅក្នុងមុខជំនួញ ដោយកញ្ញា បានរៀបរាប់ថា "ដើមខែនេះចំនាយដើមទុន50000$ទៀតហើយសំរាប់ការរកសុី តែមិនបញ្ហាទេព្រោះខ្ញុំជឿជាក់លើខ្លួនខ្ញុំថាអាចធ្វើបាន ហើយក៏មិនភ័យខ្លាចបរាជ័យដែរ (ធ្វើស្រែមើលមេឃ ធ្វើជំនួញមើលទីផ្សារ) ខួរក្បាលខ្ញុំអើយដើររហូត គិតស្ទើរឆ្កួតហើយព្រោះតែចង់មានបានដូចគេ!"

ប្រភព៖​ Denny Kwan