ភ្នំពេញ៖ ទោះជាមានបទថ្មីចេញមិនឈប់ឈរ តែតារាចម្រៀងរូបសាក់ពេញខ្លួន ហេង ពិទូ មិនបានបទណាផ្ទុះដូចកាលលោកទើបចេញពីផលិតកម្មសាន់ដេទេ យ៉ាងណាក៏ដោយកេរ្តិ៍ឈ្មោះរបស់លោកមិនបានស្រុតចុះបន្តិចឡើយ ព្រោះតែលោកត្រូវបានគេជ្រើសរើសជាគណៈកម្មការកម្មវិធីប្រឡងចម្រៀង មេឡូឌី របស់ស្ថានីយទូរទស្ស៍ បាយន ហើយថ្មីៗនេះ លេចវត្តមានលោកជាមួយអ្នកអភិរក្សវប្បធម៌ពីដូនតា អាចារ្យធំ។ ក្នុងជំនួបនៅផ្សារកុងតឺនឺ លោក ហេង ពិទូ សម្តែងទឹកមុខរីករាយបំផុត ខណៈ អាចារ្យធំ ក៏សម្បាយរីករាយដែរ តែរឹតតែរំភើបនោះគឺលោក អាចារ្យធំ ទទួលបានការអនុគ្រោះពីសំណាក់ឧកញ៉ា ស្រី ចាន់ថន ផ្តល់តូបមួយកន្លែងនៅផ្សារកុងតឺនឺសម្រាប់លក់វត្ថុអនុស្សាររីយ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ដោយលោកថា «អរគុណបងឧកញ៉ា ស្រី-ចាន់ថន ដែលបានផ្ដល់ តូបផ្សារកុងតឺណឺ ២តែម្ដង ដល់ក្រុមយុវជននគររាជយើងខ្ញុំដោយមិនគិតថ្លៃ សម្រាប់បន្តដង្ហើមដកក្នុងបេសកកម្ម មនុស្សធម៌ វប្បធម៌ទៅមុខទៀត»។
ប្រភព៖ dara-news