រកបានហើយឱសថធម្មជាតិសម្រាប់ឆ្អឹងខ្សោយងាយពុកផុយពេលចាស់
ជំងឺពុកឆ្អឹង គឺជាជំងឺដែលធ្វើឲ្យឆ្អឹងផុយស្រួយ ងាយនឹងបាក់។ នៅពេលអាយុលើសពី ៣៥ឆ្នាំ ដង់ស៊ីតេឆ្អឹង ថយចុះ ហើយការបាត់បង់ជាតិឆ្អឹង កើនឡើងយ៉ាងរហ័សចំពោះស្ត្រីក្រោយពេលអស់រដូវ។
-កត្តាប្រឈម នៃជំងឺពុកឆ្អឹង
+ពូជ
+ការមិនសូវធ្វើលំហាត់ប្រាណ
+ខ្វះជាតិកាល់ស្យូម និង វីតាមីន D
+មានប្រវត្តិផ្ទាល់ខ្លួននៃការបាក់ឆ្អឹងនៅពេលពេញវ័យ
+ជក់បារី
+ផឹកស្រាច្រើន
+ប្រវត្តិមានជំងឺសន្លាក់ប្រភេទ rheumatoid arthritis
+ទម្ងន់ខ្លួនស្រាល
+និងមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឺង។
ពេលមានបញ្ហាឆ្អឹង មនុស្សតែងទោរទន់ទៅរកថ្នាំពេទ្យទំនើប ដើម្បីបង្គ្រប់ជាតិកាល់ស្យូមជួយដល់ឆ្អឹង ប៉ុន្តែវិធីនធម្មជាតិក៏អាចជំនួសថ្នាំពេទ្យបានដែរ ហើយថែមទាំងជួយបណ្តុះឆ្អឹងខ្ចីឡើងវិញទៀតផង។
ខាងក្រោមនេះជារូបមន្តឱសថធម្មជាតិសម្រាប់ឆ្អឹងខ្សោយងាយពុកផុយពេលចាស់៖
គ្រឿងផ្សំ៖
-ខ្ជាយ ១មើម
-ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
-ក្រូចឆ្មារ ២ផ្លែ
វិធីធ្វើ៖
-លាងខ្ជាយឱ្យស្អាត
-កិន ឬបុកឱ្យម៉ដ្ឋ រួចពូតយកទឹក
-យកទឹកខ្ជាយដែលបានពូតខាងលើលាយជាមួយទឹកឃ្មុំ និងក្រូចឆ្មារ
-កូរឱ្យសព្វ។
វិធីប្រើប្រាស់៖
-ទទួលទានពីរបីដងក្នុងមួយសប្តាហ៍
-ពិសេសស្ត្រីចាប់ពីវ័យកណ្តាលឡើងទៅ ដើម្បីការពារឆ្អឹង និងជួយពង្រឹងឱ្យឆ្អឹងរឹងមាំ។
ដើម្បីសុខភាពឆ្អឹងរបស់លោកអ្នក លោកអ្នកគួរតែបញ្ឈប់ការជក់បារី និងផឹកស្រា ពិសេសធ្វើលំហាត់ប្រាណទៀងទាត់។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។