អាណិតគ្រូបង្វឹកណាស់គ្មានសាច់ញាតិណាមកចាំទទួលគាត់ដូចក្មេងៗសោះ !
ទោះបីជាលោកគ្រូបង្វឹកបាល់របស់ក្មេងៗពុំមានសាច់ញាតិណាមកទទួល ប៉ុន្ដែលោកគ្រូមានប្រជាជនថៃទូទាំងប្រទេសនៅចាំទទួលយ៉ាងកក់ក្ដៅនៅមុខល្អាង ។ គ្រូបង្វឹក អេកផុល ចាន់ថាក់វង្ស អាយុ២៥ឆ្នាំ ឪពុកម្ដាយបានស្លាប់ចោលអស់ហើយ គាត់រស់នៅជាមួយតាយាយតាំងពីតូចមកម្ល៉េះ ធ្លាប់បួសរៀនបានរយៈពេលប្រមាណ៨ឆ្នាំ ។ ក្មេងៗបានផ្ដល់សេចក្ដីគោរពស្រលាញ់និងទុកចិត្តលោកគ្រូយ៉ាងខ្លាំង ។ គាត់ជាមនុស្សចូលចិត្តដើរព្រៃ និងនាំក្មេងៗដើរលេងលក្ខណៈព្រេងជានិច្ច ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។