គ្រូបង្វឹកនិយាយ ៖ ខ្ញុំពេលនេះមិនហ៊ានចេញមុខទៅជួបពិភពលោកទេ ! ទោះបីកាំម៉ារ៉ា ចង់ថតខ្ញុំ ក៏ខ្ញុំគេចមុខចេញដែរ ខ្ញុំគ្មានមុខទៅជួបប្រជាពលរដ្ឋរទូរទាំងប្រទេសទេ! ពេលនេះខ្ញុំមិនឃ្លានអ្វីទេ មិនចង់ហូបអ្វីទាំងអស់! អាហារចំណែកខ្ញុំ ខ្ញុំចែកឲ្យប្អូនៗអស់ហើយ ប្អូនៗនឹងអាចមានកំលាំងបន្ដទៅមុខទៀត សំរាប់ខ្ញុំ ខ្ញុំអាចទ្រាំបាន! មនុស្សល្អដឹងខ្លួនខុស ទទួលស្គាល់ការពិតថាខ្លួនឯងធ្វើទៅហើយ មិនទាន់ល្អគ្រប់គ្រាន់! តែសំរាប់មនុស្សមិនល្អ បានតែចាប់កំហុស អ្នកដ៏ទៃ ទោះបីគេព្យាយាមធ្វើល្អក៏ដោយ! ស៊ូៗណា គ្រូបង្វឹក គ្មានបុគ្គលណា ដែរមិនធ្លាប់ខុសនោះទេ តែដឹងខុសហើយទទួលស្គាល់ទើបគេហៅថាមនុស្សល្អ! គួរបញ្ជាក់ផងដែរថា៖ គ្រូបង្វឹក ជាមនុស្សម្នាក់ ដែរគ្មានញាតិសន្ដានមកចាំផ្លូវ នៅមុខល្អាង! «សារជូនដល់គ្រូបង្វឹក» អត់មានញាតិមកចាំទទួលដូចក្មេងៗ តែមានប្រជាពលរដ្ឋថៃទូរទាំងប្រទេសរង់ចាំអ្នក! គ្រូបង្វឹក «អេកភន ច័ន្ទថះវង» អាយុ25ឆ្នាំ ឪពុកម្ដាយគាត់ បាត់បង់ជីវិតអស់ហើយ! នៅជាមួយតាយាយមកតាំងពីនៅក្មេងៗ ធ្លាប់បួសរៀនមក8ឆ្នាំ ជាមនុស្សដែរ មិនគិតចង់បានអ្វី ដែរមិនមែនជារបស់ខ្លួន! ក្មេងៗគោរពស្រឡាញ់ នឹងជឿរទុកចិត្តខ្លាំងណាស់ ជាមនុស្សចូលចិត្ត ជ្រាវជ្រៀវ ដើរព្រៃ! អញ្ចឹងហើយទើបនាំក្មេងៗមកកម្សានក្នុងព្រៃ ជាញាក់ញាប់! ឆ្ងល់ទេ? ហេតុអ្វីក្មេងៗ13 នាក់ មានជីវិតរស់ រយៈពេល10ថ្ងៃកន្លងមក? «ពេទ្យសួរ»គ្រូបង្វឹក អ្នកពិតជាពូកែខ្លាំងណាស់ មានសតិល្អ ធ្វើយ៉ាងណា ទើបនាំប្អូនៗ គេចផុតពីសេចក្ដីស្លាប់បាន? «គ្រូបង្វឹក»ខ្ញុំធ្លាប់បួសពីមុនមក ធ្លាប់ ចាំសិល៍ក្នុងល្អាង ក៏បង្រៀនឲ្យប្អូនៗ អង្គុយតាំងសមាធិ នៅស្ងៀមៗព្រោះការអង្គុយតាំងសមាធិ នឹងធ្វើមិនឲ្យស្រែកឃ្លាន បាន! គ្រូបង្វឹក ធ្លាប់បួសរៀន នឹង ដឹងវិធីដើម្បីឲ្យជីវិតរស់នៅបានយូរ ដោយឲ្យក្មេងៗដេកនៅស្ងៀមៗ! ក្មេងគ្រប់គ្នា ដាក់ពិលជាប់មកម្នាក់មួយៗ តែគ្រូបង្វឹក ឲ្យប្រើ ត្រឹមតែ1ប៉ុណ្នោះ! ពេលចុះឡើងទៅមើល ទឹកស្រក់ឬឡើង នឹង នៅពេលរកទឹកភ្លៀងតាមល្អាងមកផឹកដើម្បីចិញ្ចឹមរាងកាយ ឲ្យរស់ ពីមួយថ្ងៃទៅមួយថ្ងៃ! គ្រូបង្វឹក រាងកាយទ្រុបទ្រោមខ្លាំងជាងគេ សុខចិត្តអត់អាហារ ដើម្បីឲ្យក្មេងៗ បានឆ្អែត!!
ប្រភព៖ អេ ថៃឡែន