នេះគឺជាថ្ងៃទី១២ហើយ ដែលក្មេងៗ១២ នាក់ និងគ្រូបង្វិកម្នាក់ បានជាប់គាំងនៅក្នុងរូងភ្នំ ហើយកាលពីម្សិលមិញថ្ងៃទី០៥ ខែកក្តដា ២០១៨ នេះ គឺជា ថ្ងៃដំបូងហើយនៃការហ្វឹកហ្វឺនជ្រមុជទឹករបស់ក្មេងៗ ក្នុងការរៀបចំខ្លួន សម្រាប់ការជម្លៀសចេញពីរូងភ្នំ។ ហើយពួកគេទាំងអស់ នឹងត្រូវធ្វើការទទួលបានការត្រួតពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត ដើម្បីសម្រេចថាតើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជម្លៀងចេញពីរូងភ្នំដ៏លំបាកមួយនេះ។ ដោយឡែក លោកអភិបាលខេត្តលោក Narongsak បាននិយាយថា “ឆ្នេរខ្សាច់ក្រុងប៉ាតាយ៉ាឥឡូវនេះគ្របដណ្តប់ទៅដោយទឹក ហើយមនុស្សដែលជាប់គាំងក្នុងរូងភ្នំ និងត្រូវបានផ្លាស់ទី ទៅមុខកាន់តែជ្រៅបន្តិចទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារតែកំពស់ទឹកឡើងខ្ពស់ ហើយតំបន់ដែលមានសុវត្តិភាពនេះត្រូវបានគេ ហៅថា “ដោះស្ត្រី”។ លោកបានបញ្ជាក់បន្ថែមទៀតថា ក្មេងៗ និងគ្រូបង្វឹក សុខភាពរបស់ពួកគេបានប្រសើរឡើងបន្តិចហើយ បន្ទាប់ពីទទួលបានអាហារហូបចុកគ្រប់គ្រាន់ប៉ុន្មានថ្ងៃនេះ។
ប្រភព៖ cambopost