រកបានហើយជួយស៊ែរផង...ឱសថធម្មជាតិព្យាបាលរោគម្រេញក្នុងពោះវៀន !
ណារ៉ា
-

ព្យាបាល៖ ម្រេញក្នុងពោះវៀន

រុក្ខជាតិ៖ ស្លឹកល្ហុង អត្ថប្រយោជន៍របស់ស្លឹកល្ហុង ជួយការពារ និងព្យាបាលរោគម្រេញក្នុងពោះវៀន។ ជំងឺនេះច្រើនកើតមានចំពោះស្រ្ដីវ័យចាប់ពីអាយុ 60ឆ្នាំឡើង។
ព្យាបាល៖ រោគម្រេញក្នុងពោះវៀន
វិធីធ្វើ៖ -យកស្លឹកល្ហុង មិនចាស់ពេក មិនខ្ចីពេក ចំនួន 7សន្លឹក -លាងទឹកឱ្យស្អាត -ហាលថ្ងៃឱ្យស្ងួតស្រពាប់
-ហាន់ជាសរសៃៗ -ស្ងោរជាមួយទឹកចំណុះ 2លីត្រឲ្យពុះសព្វល្អ
-ទុកឱ្យត្រជាក់បន្តិច -យកក្រណាត់មកត្រងយកតែទឹកដាក់ក្នុងក្រឡកែវ ទៅក្លាសេចំនួន 3 ទៅ 4ថ្ងៃ ។
វិធីប្រើប្រាស់៖ -មួយថ្ងៃពិសាចំនួន 3កែវ គឺពេលព្រឹក ថ្ងៃ និងល្ងាច មុនពិសាអាហារបន្តិច (អាចដាក់លាយទឹក ឬទឹកផ្លែ ពិសាជាមួយក៍បាន)។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។