ចង់ដឹងពីលទ្ធផលកាលពីម្សិលមិញអត់ ថាមានក្មេងប៉ុន្មាន ដែលក្រុមជួយសង្គ្រោះ បានជួយសង្រ្គោះចេញពីរូងភ្នំ ថាំហ្លួងនោះ???
-

ថៃ៖ ក្មេងប្រុសចំនួន៤នាក់ត្រូវបានគេជួយសង្គ្រោះចេញពីរូងភ្នំថាំហ្លួងនៃខេត្តឈៀងរ៉ាយប្រទេសថៃនាល្ងាចថ្ងៃច័ន្ទទី០៩ខែកក្កដាឆ្នាំ២០១៨នេះ។គិតត្រឹមពេលនេះមានក្មេងប្រុសសរុបចំនួន៨នាក់ហើយដែលត្រូវគេជួយសង្គ្រោះដោយជោគជ័យនិងសុវត្ថិភាព។នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការនៃកងទ័ពជើងទឹកថៃThaiNavySEAL។ គួរបញ្ជាក់ថាក្មេងប្រុសទី៨ត្រូវបានយកចេញពីរូងភ្នំខាងលើនៅវេលាម៉ោង៦៖៥៩នាទីល្ងាចបន្ទាប់ពីក្មេងប្រុសទី៥ម៉ោង៥៖៣៨នាទី,ក្មេងប្រុសទី៦ម៉ោង៦៖២០នាទីនិងក្មេងប្រុសទី៧ម៉ោង៦៖៣០នាទីល្ងាច។នៅវេលាម៉ោង៧៖៥៨នាទីយប់ក្មេងប្រុសទី៨ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុតាមរយៈឧទ្ធ​ម្ភាគចក្រឆ្ពោះទៅកាន់មន្ទីរពេទ្យតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយមិនទាន់មានការបង្ហាញឲ្យស្គាល់ពីអត្តសញ្ញាណនិងស្ថានភាពរបស់ពួកគេនៅឡើយទេ។ យ៉ាងណាមិញបេសកកម្មជួយសង្គ្រោះក្មេងៗមកពីក្រុមបាល់ទាត់ជ្រូកព្រៃនិងគ្រូបង្វឹករបស់ពួកគេម្នាក់ទៀតត្រូវបានផ្អាកហើយនៅក្នុងថ្ងៃនេះដោយត្រូវរង់ចាំបេសកកម្មបន្តនៅថ្ងៃស្អែកខណៈកងទ័ពជើងទឹកថៃបង្ហាញថាពួកគេធ្វើតាមគម្រោង«ជួយសង្គ្រោះ៤នាក់ក្នុងមួយថ្ងៃ»។ ក្មេងៗដែលគេសង្គ្រោះរួចត្រូវនៅដាច់ដោយឡែកពីគេក្នុងមន្ទីរពេទ្យដើម្បីជៀសវាងគ្រោះថ្នាក់នៃការឆ្លងមេរោគណាមួយស្របពេលដែលក្រុមគ្រូពេទ្យកំពុងពិចារណាថាតើគួរអនុញ្ញាតឲ្យឪពុកម្តាយមើលឃើញពួកគេតាមទ្វាកញ្ចក់ឬក៏យ៉ាងណា៕

ប្រភព៖ biz-kh