ប្តីដេកនៅមន្ទីរពេទ្យ ស្គមស្គាំង គ្មានបាយហូប​ គ្មានទឹកពិសារ បែរជាប្រពន្ធ កំពុងដេកអោបប្រុសក្មេងជាក្មួយធ្វើព្រហើយទៅវិញ...ពិតឬយ៉ាងណា?
-

ភ្នំពេញ៖ ដូចលោកអ្នកជ្រាបហើយថាកន្លងមកយើងតែឃើញប្ដីលួចមានស្រីខាងក្រៅ លួចមានប្រពន្ធចុង ប្រពន្ធដើមតាមទាន់ចាប់វាយជេប្រទេចគ្មានសល់អ្វីនោះទេ។ដោយឡែកថ្មីៗនេះបែរជាមានរឿងហួសចិត្តមួយទៅវិញដែលបានចែករំលែកតៗគ្នាលើបណ្ដាញសង្គម ដោយស្រីក្បត់ប្ដី ទៅយកក្មួយរបស់ប្ដី នៅពេលដែលប្ដីកំពុងដេកឈឺនៅមន្ទីរពេទ្យអត់បាយអត់ទឹក បានអ្នកនៅមើលជម្ងឺជិតៗនឹងអោយហូប គួរអោយអាណិតណាស់។ យ៉ាងណាមិញរឿងនេះកំពុងក្លាយជាប្រធានបទដ៏ក្ដៅរបស់អ្នកលេងបណ្ដាញសង្គមដែលជជែកវែកញែកគ្នា ដោយអ្នកខ្លះលើកឡើងថា«មើលមុខស្រីស្រស់ឲ្យច្បាស់ ហេតុអី ក៏នាងគ្មានមនោសញ្ចេតនាអីបន្តិចជាមួយនឹងប្តីអញ្ចឹង ? តើមានហេតុផលអ្វីខ្លះទៅ ? សូម្បីតែក្មួយរបស់ប្តីនាង ក៏នាងលេបរួចដែរ»។ឯខ្លះទៀតក៏កាន់ជើងថា«តើស្រីនេះយកប្ដីរបស់អ្នកឫ? ទៅខ្វល់រឿងគេធ្វើអី បើនាងយករបស់អ្នកចាំខ្វល់»។តែទោះជាយ៉ាងណាប្ដីកម្សត់នោះក៏លើកដៃសំពះសុំក្ដីអាណិតពីសប្បុរសជនដែលមាន មេត្តាធម៍ ជួយឧបត្ថម្ភ ថវិកា សម្រាប់មើលជម្ងឺ ដើម្បីចញ្ចឹមកូនទៅមុខទៀត ។

ប្រភព៖​ dara-news